ព្រឹតិ្តការណ៍ថ្មីៗ

ថ្មីទៀតហើយ​! សាលាស្រណោះ​តន្ត្រី​ បើកបង្រៀនក្មេងតូចៗចាប់ពី២ខែឡើងទៅ

2 ខែ មុន 146 តូ សុផល

(ភ្នំពេញ)៖​ លោក​ សូ​ ស្រណោះ​ ដែលទស្សនិកជនស្គាល់ថាជា​ សាស្ត្រាចារ្យ​តន្ត្រី​ និង​អនុបណ្ឌិត​ផ្នែក​​ព្យាណូ​ បញ្ចប់​ការ​សិក្សា​ពី​ក្រៅប្រទេស​ បានបង្ហើបឲ្យដឹងថា​ ឆាប់ៗខាងមុខនេះ​ ​សាលាស្រណោះតន្ត្រី នឹងមានការរៀបចំតន្ត្រី​ Classic ក្នុងគោលបំណងផ្សព្វផ្សាយពីថ្នាក់ថ្មី​ ដែលមាន​នៅសាលាផ្ទល់។

លោក​ សូ​ ស្រណោះ​ បានប្រាប់ឲ្យដឹងថា​ នេះជាលើកដំបូងហើយនៅកម្ពុជា​ ដែលមានសាលាបើកបង្រៀនព្យាណូសម្រាប់​ កូនក្មេងតូចៗ​ អាយុចាប់ពី​ ២ខែរហូតដល់២ឆ្នាំ​ និងដល់៦ឆ្នាំ​ បង្រៀនដោយគ្រូមានឯកទេសច្បាស់លាស់​ និងជំនាញ​ សម្រាប់បង្រៀនកូនសិស្សតូចៗ។

សូមជម្រាបផងដែរថា​ សាលា​ស្រណោះតន្រ្តីនឹងមាន ការប្រគុំតន្រ្តី Classic នៅថ្ងៃ អាទិត្យទី 12 ខែសីហា ឆ្នាំ 2018 វេលាម៉ោង 5:30pm ទីតាំងនៅសាលាតន្រ្តី សាខាបឹងកេងកង​ Concert នេះធ្វើទ្បើងដើម្បីធ្វើការផ្សព្វផ្សាយថ្នាក់ពិេសសថ្មី​ដែលពុំដែល​មានពីមុនមក ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ