ព្រឹតិ្តការណ៍ថ្មីៗ

តាមចាប់ស្ត្រី៣នាក់ដល់បន្ទប់ជួល ដកហូត មេតំហ្វេតាមីន ICE ចំនួន០៦កញ្ចប់ធំ

1 ឆ្នាំ មុន 303 តូ សុផល

ខេត្តកណ្តាល ៖ កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ បង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន១ករណី ឃាត់ជនសង្ស័យ៣នាក់

នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែទុតិយាសាឍ ឆ្នាំច សំរិទ្ធិ ស័ក ព.ស២៥៦២ ត្រូវថ្ងៃទី០៩ខែ សីហាឆ្នាំ២០១ ចំណុច ក្នុងបន្ទប់ជួលជនសង្ស័យភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនសង្ស័យជាស្រ្តី៣នាក់រួមមាន៖
ទី១ ឈ្មោះ វ៉ាន់ ស្រីភ័ស្ត ភេទស្រីអាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បម្រើកាងារក្នុងហាងទីលំនៅបច្ចុប្បន្ននៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅខេត្តកណ្តាល ។
ទី២ ឈ្មោះ សុខ ស្រីពេជ្យ ភេទស្រីអាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន :នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។
ទី៣ ឈ្មោះហួយ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន:នៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។

វត្ថុតាងដកហូត៖ មេតំហ្វេតាមីនiceចំនួន០៦កញ្ចប់ ធំ(ច្រកថង់ថ្មី)។

នៅចំពោះជនសង្ស័យទាំង៣ខាងលើពុំដែលជាប់ពន្ធធនាគារឡើយពីមុន។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើកំពុងសាកសួរ កសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ