ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់លើរថយន្តឈ្នួល ខណៈកំពុងធ្វើដំណើរទៅព្យាបាលជម្ងឺ នៅខេត្តកំពត

3 ខែ មុន 143 តូ សុផល

ស្រុកកោះកុង ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១០ និង ៤៥នាទីព្រឹក ត្រង់ចំនុចឃុំត្រពាំងរូង ស្រុកកោះកុង មានអ្នកជំងឺ ១ នាក់ បានស្លាប់ ខណៈពេលធ្វើដំណើរតាមរថយន្តឈ្នួល ពីទីរួមខេត្តកោះកុង ឆ្ពោះទៅ ខេត្តកំពត ដើម្បីព្យាបាលជំងឺ។
ជនរងគ្រោះ ឈ្មោះ ស្រី សារុន ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុកកំណើត ភូមិស្រែកាន់ខាងលិច ឃុំទូកមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មានជំងឺប្រចាំកាយរ៉ាំរ៉ៃជាយូរមកហើយ ។
ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចជំនាញរបស់ អធិការដ្ឋាននគរបាលស្រុកកោះកុង សហការជាមួយ ក្រុមគ្រូពេទ្យជំនាញមណ្ឌលសុខភាពឃុំត្រពាំងរូង បានចុះទៅពិនិត្យសព និងយោងតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ គឺជនរងគ្រោះ ពិតជាបានស្លាប់ដោយសារជំងឺធ្វើទុក្ខ ខណៈពេលធ្វើដំណើរតាមរថយន្តឈ្នួល ពិតប្រាកដមែន ។
ក្រោយធ្វើកោសល្យវិច្ច័យរួច កម្លាំងជំនាញបានធ្វើលិខិតប្រគល់សព ជូនប្រពន្ធ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ។

ក្នុងនោះដែរ លោកវរៈសេនីយ៍ឯក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានប្រគល់ថវិកាផ្ទាល់ខ្លួនចំនួន ២០០,០០០៛ (ម្ភៃម៉ឺនរៀល) ជូនភរិយាសព ដើម្បីសម្រួលទុក្ខលំបាក គ្រួសារសពផងដែរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ