ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋក្រីក្រចាស់ជរា និងមានជំងឺចំនួន ០២គ្រួសារ ក្នុងសង្កាត់ទឹកថ្លា ទទួលបានអំណោយ និងថវិកាមួយចំនួន ពី លោកស្រី ខៀវ លីលី

3 ខែ មុន 155 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣រោច ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយសមាជិកា និងនារីសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកសមាគមន៍ដែលជួបការខ្វះខាត និងមានជម្ងឺនៅតាមនៅតាមខ្នងផ្ទះចំនួន០២គ្រួសារ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គ្រួសារទី១.ឈ្មោះ យិន សុត អាយុ៧៥ឆ្នាំ មានជម្ងឺពុកឆ្អឹងកំពុងសម្រាកព្យាបាលនៅផ្ទះ រស់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា។
គ្រួសារទី២.ឈ្មោះ កែវ ប៊ុនថាត មានជម្ងឺទឹកនោមផ្អែម រស់នៅភូមិបូរី១០០ខ្នង សង្កាត់ទឹកថ្លា។

នៅក្នុងឱកាសនោះដែរអនុសាខាសមាគមនារីខណ្ឌ បាននាំយកនូវគ្រឿងឧបភោគបរិភោក និងថវិកាផ្តល់ជូនរំលែកទុក្ខលំបាក ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម សាច់ក្រក១គីឡូ ទឹកបរិសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស មី០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ និងថវិកា៥០,០០០រៀល។ ដោយឡែក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចូលរួមបន្ថែមជូនថវិកា៥០០០០រៀលក្នុង១គ្រួសារបន្ថែមទៀតជាមួយសមាគម និងលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាចូលរួមបន្ថែម៥០០០០រៀលក្នុងមួយគ្រសារ សរុប០២គ្រួសារ៣០០.០០០រៀល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ