ព្រឹតិ្តការណ៍ថ្មីៗ

ខឹងថ្នាំញៀនអោយមិនដល់ដៃជនសង្សយ័ម្នាក់ផ្ទុះកំហឹងយកកាំបិតចុងស្រួចចាក់លើពោះជនរងគ្រោះបណ្តាលអោយធ្លាយពោះវៀនចេញក្រៅ

3 ខែ មុន 148 តូ សុផល

(ព្រះវិហារ)៖ជនសង្សយ័ដែលជាជនដៃដល់ម្នាក់ត្រូវបានកងកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្តធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់លើពោះជនរងគ្រោះបណ្តាលអោយធ្លាយពោះវៀនចេញក្រៅ។ហេតុការណ៍នេះបានកើតឡើងកាលពីរយប់ថ្ងៃទី០៨ខែសីហាឆ្នាំ២០១៨ ស្ថិតនៅចំណុចបង្គោលប្រាំបី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

មន្ត្រីកងរាជអាវុធហត្ថស្រុកជាំក្សាន្តបានអោយដឹងថា៖មុនពេលកើតហេតុគេឃើញជនរងគ្រោះនិងជនសង្សយ័ផឹកសុីជាមួយគ្នា បន្ទាប់មកជនរងគ្រោះក៍បានចេញក្រៅហើយត្រឡប់មកវិញហុចថ្នាំញៀនទៅអោយជនសង្សយ័ ដោយសារតែហុចមិនដល់ដៃជនសង្សយ័ ធ្វើអោយជនសង្សយ័ផ្ទុះកំហឹងក៍ទៅទាញបានកាំបិតចុងស្រួច ហក់ទៅចាក់លើពោះជនរងគ្រោះចំនួន៣កាំបិតបណ្តាលអោយធ្លាយពោះវៀនចេញក្រៅ។ក្រោយហេតុការណ៍កើតឡើងជនសង្សយ័បានព្យាយាមរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

ជនសង្សយ័ត្រូវបានគេស្គាល់ឈ្មោះឯក គឹមអិនភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិមរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រីឯជនរងគ្រោះមានឈ្មោះហឿន ធាភេទប្រុសអាយុ៣៩ឆ្នាំ រស់នៅភូមិថម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ទាក់ទងនិងហេតុការណ៍នេះសមត្ថកិច្ចសន្និដ្ឋានថាបណ្តាលមកពីជនសង្សយ័បែកថ្នាំ។បច្ចុប្បន្នជនសង្សយ័ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់ ដោយឡែកជនរងគ្រោះត្រូវបានបញ្ជូនទៅធ្វើការសង្រ្គោះនៅឯមន្ទីរពេទ្យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ