ព្រឹតិ្តការណ៍ថ្មីៗ

ខេមរៈ សិរីមន្ត​ ប្រកាសរៀបចំឯកសារប្តឹង​ ម៉ៃ សុគន្ធ ទៅតុលាការ

4 ខែ មុន 549 តូ សុផល

(ភ្នំពេញ)៖ នេះជាលើកទីមួយហើយ​ ដែលតារាចម្រៀងល្បីឈ្មោះប្រចាំភលិតកម្មហង្សមាស​ លោក ខេមរៈ សិរីមន្ត បានវេញមុខប្រកាសជាសាធារណៈ​ ដោយលោកបានត្រៀមខ្លួនរួចជាស្រេច​ កនុងការចាត់វិធានការ​ តាមផ្លូវច្បាប់ទៅកានតារាចម្រៀង​ លោក​ ម៉ៃ​ សុគន្ធ​ ដែលបានរិះគន់វាយប្រហារលោកមិនសំចៃដៃនាពេលកន្លងមក។

លោក ខេមរៈ សិរីមន្ត ត្រូវបាន​ លោក​ ម៉ៃ​ សុគន្ធ​ បានរិះគន់មិនសំចៃមាត់វាយប្រហារចំៗទៅកាន់តារាចម្រៀងរូបនេះថា​ “ត្រឹមតែទៅលក់ដីនៅ ម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ
Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ
ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីរឺបុរី គាត់នៅតែរក្សាជំហរដដែរ មិនសម្បើម ដូចចឹងសោះ
ចំលែកអី តែអ្នកចំរៀងយើង បានចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន”។

ក្រោយពីមានការរិះគន់បែបនេះ​ តារាប្រុសមាឌធំរូបសង្ហារ​ ខេមរៈ​ សិរីមន្ដ​ បានប្រកាសពីជំហរផ្ទាល់ខ្លួនថា​ «មេធាវីរបស់ខ្ញុំបានរៀបចំសំណុំបែបបទរួចអស់ ហើយបទល្មើសនឹងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ -បទចោទ -បទញុះញុង់មានជាអាទិ៍ -បទធ្វើអោយប៉ះពាល់សិទ្ធនឹងផលប្រយោជន៍បុគ្គល ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយ តែគាត់ចង់បានបែបនេះ ដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ»៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!