ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកដែកបើកលឿនដូចហោះបុករះម៉ូតូ២គ្រឿងនិងជ្រុលទៅបុក បង្គោលភ្លើងបាក់អស់១ដើម និងជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋ

1 សប្តាហ៍ មុន 167 តូ សុផល

ភ្នំពេញ៖រថយន្តដឹកដែកមួយគ្រឿងបើកលឿនដូចហោះព្រហើនមិនគោរពភ្លើងស្តុបបើកបុករះម៉ូតូច២គ្រឿងនិងបុកបង្គោលភ្លើងបាក់អស់មួយដើមថែមទាំងខូចខាតផ្ទះប្រជាពលរដ្ឋថែមទៀតផង។
ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដែលបង្ករអោយមានការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៩ខែសីហាឆ្នាំ២០១៨នៅចំនុចស្តុបផ្លូវបំបែកផ្សាថ្នល់បត់ផ្លូវ២១៧ភូមិខ្វាសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រភពពត៍មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុរថយន្តដឹកដែកមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ 3A 3837ពណ៍ខៀវខាងលើនេះបានដឹកដែកចេញពីក្រុងតាខ្មៅឆ្ពោះមកម្តុំស្ពានដែកចំការដូងលុះដល់ចំនុចភ្លើងស្តុបនៅចំនុចកើតហេតុខាងលើដោយអ្នកបើកបរបើកប្រញាប់មិនគោរពភ្លើងស្តុបបន្ថែមល្បឿនបុករះនិងក្រឡាប់រថយន្តបង្ករអោយមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចខណ្ឌដង្កោតែម្តង។
អ្នកបើករថយន្តបង្ករខាងលើមានឈ្មោះអែម ឌីណាអាយុ២២ឆ្នាំមុខរបរបើកបររថយន្តមានស្រុកកំណើតនៅភូមិទន្លាប់ឃុំសឹងស្រុកសំរោងខេត្តតាកែវ
ត្រូវបានសមត្ថកំពុងតែឃាត់ខ្លួន។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិដង្កោសហការណ៏ជាមួយនគរបាលចរាចរណ៏ខណ្ឌដង្កោបានចុះទៅវាស់វែងនិងជួយសម្រួលចរាចរណ៏ជូនប្រជាពលរដ្ឋដើម្បីបញ្ជៀសការកកស្ទះចរាចរណ៏នៅកន្លែងកើតហេតុ។
ចំណែករថយន្តខាងលើត្រូវបានស្ទូចយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ