ព្រឹតិ្តការណ៍ថ្មីៗ

Highlander ប្រលះជាមួយ Lexus RX350 លាន់ដូចរន្ទះ នៅផ្លូវបែកជាបួន!

1 សប្តាហ៍ មុន 218 តូ សុផល

រាជធានីភ្នំពេញ​​ ៖ បើកបរខ្វះការប្រុងប្រយ័ត្ន! រថយន្ត Highlander ប្រលះគ្នាជាមួយ Lexus RX350 លាន់ដូចរន្ទះ បណ្ដាលឲ្យ​ខូចខាត​រថយន្តទាំងសងខាងយ៉ាងដំណំ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកដំណើរចោមរោមមើលទាំងយប់ផងដែរ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបានកើតមានឡើងនៅវេលាម៉ោង១១:០០នាទីយប់ ថ្ងៃទី០៨ ខែសីហា​​ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវ៣១០ ត្រង់ចំណុចផ្លូវបំបែកជាបួន កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សាក្សីនៅក្បែរកន្លែងកើតហេតុបានរៀបរាប់ប្រាប់ឲ្យភ្នាក់ងារខេមប៉ុស្តិ៍ដឹងថា នៅមុនពេលកើតហេតុ​ គេឃើញរថយន្តមួយគ្រឿងម៉ាក Lexus RX350 ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​ 2Q-0567 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានរថយន្ត Highlander មួយគ្រឿងទៀត ពណ៍ស ពាក់ស្លាកលេខភ្នំពេញ​ 2AL-0666 បើកបរដោយបុរសម្នាក់ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន​ ក៏បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យ​ខូចខាត​រថយន្តទាំងសងខាងយ៉ាងដំណំ តែមិនបណ្ដាលអោយនរណាម្នាក់រងរបួសនោះទេ ក្រោយមកភាគីទាំងសងខាងបានចុះពីលើរថយន្តមក ប្រកែកគ្នារកត្រូវរៀងខ្លួន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរចុះមកចោមរោមមើលទាំងយប់ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកកន្លែងកើតហេតុ ហើយអោយភាគីរថយន្តទាំងសងខាងធ្វើការសម្របសម្រួលគ្នាសិន បើសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចជំនាញនិងធ្វើការវ៉ាស់វែងរថយន្តទាំងពីរគ្រឿង រួចយកទៅរក្សាទុកនៅ​អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីរងចាំភាគីទាំងសងខាងដោះស្រាយបន្តតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ