ព្រឹតិ្តការណ៍ថ្មីៗ

ឌុបគ្នាប្រុសៗចំនួន៣នាក់ បើកទៅបុកខឿនផ្លូវ ត្រង់ចំណុច មុខមន្ទីរពន្ធដារខេត្តកែប បណ្តាលអោយបុរសម្នាក់បានស្លាប់និងបុរស២នាក់ទៀត របួសធ្ងន់ធ្ងរ

2 ឆ្នាំ មុន 0 តូ សុផល

ខេត្តកែប៖ នៅថ្ងៃទី២៨.០៥.២០១៦ វេលាម៉ោង៩:១០នាទី ព្រឹក មានគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿងម៉ាកសង់ពណ៍ខ្មៅ សេរីុឆ្នាំ២០១៥ ស្លាកលេខ 1DG-6495 ជិះឌុបគ្នាប្រុសៗចំនួន៣នាក់ បើកទៅបុកខឿនផ្លូវ ត្រង់ចំណុច មុខមន្ទីរពន្ធដារខេត្តកែប បណ្តាលអោយបុរសម្នាក់បានស្លាប់និងបុរស២នាក់ទៀត របួសធ្ងន់ធ្ងរ។សមត្ថកិច្ចអោយដឹងថា ជនរងគ្រោះទាំង៣មានឈ្មោះទី១ ឌឹម ចក់ អាយុ ៣៤ឆ្នាំ នៅភូមិ ក្តាពុក ឃុំ សេនាឧត្តម ស្រុកព្រះស្តេច េខត្ត ព្រៃវែង (របួសធ្ងន់)។ជនរងគ្រោះទី២ឈ្មោះ សឿន ថេន អាយុ២៤ ឆ្នាំ ភូមិ ជ្រៃ ឃុំ នគរាជ ស្រុក ព្រះស្តេច ខេត្តព្រៃវែង (របួសធ្ងន់)។
ជនរងគ្រោះទី៣ឈ្មោះ អ៊ុល វុទ្ធី អាយុ ២៦ឆ្នាំ នៅភូមិ ស្វាយអណ្តូង ឃុំ កោះស្តៅ ស្រុកពាមជ័រ ខេត្ត ព្រៃវែង (ស្លាប់) ។
image image image image

 

 if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ