ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យមានទំនិញខុសច្បាប់ទើបគយចុះមកពិនិត្យដល់ក្នុងឃ្លាំង

10 ខែ មុន 246 តូ សុផល

ភ្នំពេញ៖ទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងសង្ស័យមានរបស់អត់ច្បាប់ទើបឃើញមានកម្លាំងអាវុធហត្ថនិងគយចុះមកត្រួតពិនិត្យដល់កន្លែងតែម្តងកាលពីម៉ោង១២និង៣០
នាទីថ្ងៃទី០៨សីហា២០១៨នៅចំណុចផ្លូវបេតុង២៨គ្រួសារភូមិរោងចក្រសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែលកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាទីតាំងក្នុងឃ្លាំងខាងលើគឺមិនដឹងថាមានទំនិញអ្វីខ្លះទេដោយយូៗឃើញមានរថយន្តធុនធំៗចេញចូលម្តងនិងឃើញតែបិតទ្វាឃ្លាំងនិងរបងខាងក្រៅជិតឈឹងរហូតលុះដល់ថ្ងៃខាងលើនេះស្រាប់តែឃើញកម្លាំងសមត្ថកិច្ចចុះមកតែម្តង។

ការចុះមកទីតាំងខាងលើនេះគឺគេមិនបានសហការណ៍ជាមួយសមត្ថកិច្ចឬក៍អាជ្ញាធរក្នុងមូលដ្ឋានឡើយសូម្បីក្រុមអ្នកយកព័ត៌មានក៍មិនអនុញ្ញាតិអោយចូលទៅបរិវេណខាងក្នុងឃ្លាំងឡើយដោយបិតទ្វាហើយស្ងាត់ៗនៅតែខាងក្នុងប៉ុណ្ណោះ។

ពាក់ព័ន្ធករណីកម្លាំងដែលដែលចុះមកឆែកឆេរនិងត្រួតពិនិត្យទំនិញក្នុងឃ្លាំងខាងលើភ្នាក់ងារព័ត៌មានយើងមិនអាចសុំការបកស្រាយឬក៍សាកសួរព៌ត៌មានលំអិតនៅក្នុងឃ្លាំងដែលគយចុះមកខាងលើបានឡើយដោយមិនសហការណ៍ជាមួយសូម្បីសមត្ថកិច្ចឬក៍អាជ្ញាធរមូលដ្ឋាន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!