ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ត្រូវបានរថយន្តមួយបុកបណ្តាលអោយរងរបួសធ្ងន់

4 ខែ មុន 113 តូ សុផល

ព្រះសីហនុ៖ បុរសអ្នកជិះម៉ូតូម្នាក់ បានរងរបួសយ៉ាងធ្ងន់ធ្ងរ​​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុក រថយន្ត ក្នុងពេលដែលរថយន្តបត់ត្រឡប់ក្រោយ ក្នុងទិសដៅស្របគ្នា កាលពីម៉ោងជិត7កន្លះព្រឹកថ្ងៃទី8សីហា2018 នៅតាមបណ្តោយផ្លូវជាតិលេខ4ចន្លោះគីឡូម៉ែត្រលេខ177.178 ភូមិចំការកៅស៊ូឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានប្រាប់អោយដឹងថារថយន្តបង្កគ្រោះថ្នាក់ចរាចរនេៈតម៉ាកHYUN DAI ផ្លាកលេខ ភ្នំពេញ3C 6942បើកបរដោយឈ្មោះ​ យី រិទ្ធភេទប្រុសអាយុ36ឆ្នាំ មានទីលំនៅភូមិត្រពាំងមូលឃុំឃើងគោរស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំណែកខាងម៉ូតូបើកបរដោយឈ្មោះ សឿន សៀក ភេទប្រុសអាយុ31ឆ្នាំមានទីលំនៅភូមិទួល ឃុំទឹកល្អក ស្រុកព្រៃនប់ ។ ជនរងគ្រោះក៍ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ក្រោយកើតហេតុភាគីខាងរថយន្ត បានបើករត់គេច ប៉ុន្តែក្រោយមកសមត្ថកិច្ច តាមឃាត់ចាប់បាន រួមទាំងអ្នកបើកបរយកមកកាន់អធិការអធិការដ្ឋាននគរបាលស្រុកដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!