ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរចុះណែនាំទីតាំងលាងម៉ូតូមួយកន្លែងក្រោយទទួលបណ្តឹងពីជាប្រជាពលរដ្ឋ

1 ឆ្នាំ មុន 274 តូ សុផល

ភ្នំពេញ៖ទីតាំងអាជីវកម្មលាងម៉ូតូមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌសែនសុខចេញលិខិតអោយផ្អាកអាជីវកម្មបណ្តោះអាសន្នជាលើកទី៣ក្រោយពីមានប្រជាពលរដ្ឋប្តឹងចូលមកសាលាខណ្ឌពាក់ព័ន្ធយកចំណីផ្លូវធ្វើអាជីវកម្មនិងលាងបង្ហូរទឹកនិងកាកសំណល់មកលើផ្លូវសារធារណះ។កាលពីព្រឹកថ្ងៃទី០៨សីហា២០១៨នៅផ្លូវ៥៥៥ភូមិចុងថ្នល់ខាងកើតសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថាក្រោយពីមានប្រជាពលរដ្ឋដាក់ពាក្យបណ្តឹងចូលមកសាលាខណ្ឌសុំអត្តរាគមន៍ស្តីពីទីតាំងខាងលើយកចំណីផ្លូវធ្វើអាជីវកម្មលាងបង្ហូរទឹកនិងកាកសំណល់មកលើផ្លូវសារធារណះទើបលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខចេញលិខិត ជូនដំណឹងដល់ម្ចាស់ទីតាំងខាងលើអោយសំរបសំរួលជាមួយអ្នកជិតខាងដោយជូនដំណឹងចំនួន២លើកមកហើយតែភាគីម្ចាស់ទីតាំងខាងលើមិនព្រមចូលខ្លួនមកសម្របសំរួលជាមួយប្រជាពលរដ្ឋឡើយទើបនាព្រឹកថ្ងៃទី០៨សីហា២០១៨នេះលោកអភិបាលបានចេញលិខិតជូនដំណឹងមួយទៀតជាលើកទី០៣ដោយទុករយ៉ះពេលចំនួន៣ថ្ងៃគិតពីថ្ងៃជូនដំណឹងអោយម្ចាស់ទីតាំងខាងលើរុះរើចេញដោយខ្លួន៉ងបើមិនព្រមអាជ្ញាធរនិងចុះរុះរើចេញមិនគិតពីការខូចខាតឡើយ។

គួរំលឹងផងដែលកាលពី២៨មិនា២០១៨ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងចូលមកសាលាខណ្ឌប្តឹងពីម្ចាស់ទីតាំងខាងលើ ឈ្មោះ តាំង ពីតុង ភេទប្រុស ដែលបានបើកអាជីវកម្មលាងម៉ូតូ រំលោភលើចិញ្ចើមផ្លូវសារធារណះនិងលាងបង្ហូរទឹកនិងកាកសំណល់មកលើផ្លូវសារធារណះក្រោយពីមានប្រជាពលរដ្ឋចូលមកប្តឹងអាជ្ញាធរខណ្ឌបានចុះទៅដល់គោលដៅខាងលើដើម្បីពិនិត្យឃើញថាទីតាំងខាងលើពិតជាដូចប្រជាពលរដ្ឋចោទប្រកាន់មែនហើយពេលនោះលោកអភិបាលខណ្ឌបានចេញលិខិតជូនដំណឹងម្តងជាពីរដងតែម្ចាស់ទីតាំងនេះហាក់បីដូចមិនគោលរពតាមការណែនាំឡើយទើបនៅព្រឹកថ្ងៃទី០៨សីហា២០១៨នេះលោកអភិបាលបានចេញលិខិតជូនដំណឹងមួយទៀតជាលើកចុងក្រោយ។

https://www.facebook.com/tnn.com.kh/videos/1044951035681418/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ