ព្រឹតិ្តការណ៍ថ្មីៗ

ទំនាស់​គ្រួសារ ​ផ្ទះអាវុធ៣គ្រាប់ ក្នុងខណ្ឌ៧មករា

4 ខែ មុន 619 តូ សុផល

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បើករថយន្ត​ខេមរភូមិន្ទ​ មកឈប់មុខផ្ទះរួចស្រែកឡូឡា បន្ទាប់ មកក៏បានដកកាំភ្លើងខ្លី១ដើម រួចបាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នាហើយបើករថយន្តគេចចេញបាត់ស្រមោល ដែលបង្កអោយមានការ​ភិតភ័យនិងភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋរស់នៅជិតខាង​យ៉ាងខ្លាំងផងដែរ។

ករណីបាញ់បោះសេរីនេះបានកើតឡើងនៅពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែសីហា​ ឆ្នាំ ២០១៨ ស្ថិតនៅផ្សារ​ឌុយម៉េច តាមបណ្ដោយផ្លូវ១០៩ ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព៍ត៌មានពីអ្នករស់នៅជិតខាងប្រាប់អោយដឹងថា នៅមុនកើតហេតុ​ គាត់បានឃើញបុរសម្នាក់បើករថយន្ត​ខេមរភូមិន្ទ​ 2-6565 មកឈប់មុខផ្ទះ រួចមានទំនាស់ពាក្យសំដីជាមួយក្រុមគ្រួសារ​ ហើយស្រែកឡូឡា មួយសន្ទុះក្រោយក៏បានដកកាំភ្លើងខ្លី១ដើម បាញ់ឡើងលើចំនួន៣គ្រាប់ផ្ទួនៗគ្នា រួចបើករថយន្តចេញទៅបាត់ស្រមោល ដែលបង្កអោយមានការ​ភិតភ័យនិងភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋរស់នៅជិតខាង​យ៉ាងខ្លាំងផងដែរ។

សូមបញ្ជាក់ផងដែរថាក្រោយពីបាញ់រួចក្រុមអ្នកសារព័ត៌មានយើងបានចុះទៅឃើញសំបកគ្រាប់កាំភ្លើងមិនស្គាល់ម៉ាក៣គ្រាប់នៅនឹងមុខផ្ទះផងដែរ តែកឲមានស្ត្រី​ម្នាក់ក៏បានរត់មកប្រមូលសំបកគ្រាប់យកទៅទុកក្នុងចូលផ្ទះដើម្បីគេចពីអ្នកការសែតផងដែរ​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!