ព្រឹតិ្តការណ៍ថ្មីៗ

ពេជ្ជឃាតលើដងផ្លូវ សម្លាប់មនុស្ស៥នាក់ របួសធ្ងន់ ស្រាល១១នាក់

4 ខែ មុន 193 តូ សុផល

ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ មាន ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក​(​យប់​៥​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​ របួសធ្ងន់​ ៤​នាក់​ មិន​ពាក់​ពួក​សុវត្ថិ​ភា​ពេល​គ្រោះថ្នាក់​ ៧​នាក់​(​យប់​៥​នាក់​)​ ។​
​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៦​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៧​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ៤​គ្រឿង​ និង​យាន​ផ្សេងៗ​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ២​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​១​នាក់​),​ ប្រជែង​ ២​លើក​(​ស្លាប់​២​នាក់​),​ បត់​គ្រោះថ្នាក់​ ១​លើក​ និង​មិន​គោរព​សិទ្ធិ​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៤​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ២​លើក​ រថយន្ត​តូច​ ៣​លើក​ រថយន្ត​ធំ​ ៣​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តបាត់ដំបង​ ២​លើក​ ស្លាប់​២​នាក់​,​ ស្វាយ​រៀង​ ២​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​,​ កំពង់ចាម​ ១​លើក​ ស្លាប់​១​នាក់​ និង​ខេត្តព្រះវិហារ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​៧​ គឺ​ថ្ងៃ​ទី​១-៧​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ៥៦​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ២១​នាក់​ របួស​សរុប​ ៨០​នាក់​ របួសធ្ងន់​ ៤៩​នាក់​ របួសស្រាល​ ៣១​នាក់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!