ព្រឹតិ្តការណ៍ថ្មីៗ

លោក ហេង ឡុង៖ ធ្លាប់តែឃើញគាត់ក្នុងទូរទស្សន៍​ ឥឡូវមានឱកាសជួបផ្ទាល់ ហើយ​បានធ្វើបុណ្យជាមួយគាត់ទៀត

2 ខែ មុន 288 តូ សុផល

ភ្នំពេញ៖ លោក ហេង ឡុង បានប្រគល់មូលនិធិសិល្បករចាស់ជរា​ជូនលោកតា ព្រឿង ណាក់ អាយុ ៧៨ឆ្នាំ ទីកន្លែងកំណើត ភូមិស្រម៉រ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលជាសិល្បករជើងចាស់ផ្នែកសម្តែង។

សមាគមក៏សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់”មូលនិធិសិល្បករចាស់ជរា” ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកាដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាក្នុងរយ:ពេល៥ឆ្នាំ។

សមាគមសិល្បករខ្មែរ សូមគោរពជូនពរសម្តេចទាំងពីរ និងសប្បុរសជនទាំងអស់ឱ្យមានសុខភាពល្អបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីដឹកនាំកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ