ព្រឹតិ្តការណ៍ថ្មីៗ

រថយបុកម៉ូតូលាន់ស្នូរប្រាវប៉ើងជនរងគ្រោះជាប់លើរថយន្ត

4 ខែ មុន 176 តូ សុផល

បាត់ដំបង៖គ្រោះថ្នាក់ចរាចរណ៍ចម្លែក១ករណីបានកើតឡើងរវាងរថយន្តម៉ាកនីសាន់និងម៉ូតូខ្លីកពណ៌សបណ្តាលអោយជនរងគ្រោះផ្លោងទើលើរថយន្តរីឯតៃកុងបន្ថែមល្បឿនរត់គេចរាប់សិបគីឡូទើបឈប់ចុះពីរថយន្តរត់គេចខ្លួនបាត់ទាំងព្រលឹងចុងសក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១ យប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមកដល់បែរជាមិនឃើញជនរងគ្រោះខណះនោះនាំគ្នាដាក់កម្លាំងតាមប្រម៉ាញ់រថយន្តបង្កហេតុស្រាប់តែប្រទះឃើញរថយន្តចតចោលនៅចំណុចភូមិពុកឆ្មារ ឃុំអន្លង់វិល ស្រុកសង្កែនិងសពជនរងគ្រោះនៅលើរថយន្ត។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកមោងឫស្សីបានអះអាងថា៖រថយន្តនិងម៉ូតូបើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា ចំពោះអត្តសញ្ញាណជនរងគ្រោះនៅមិនទាន់ស្គល់នៅឡើយ។

បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានកម្លាំងនគរបាលយកទៅរក្ដាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំព្រៃតូច ចំណែកសពជនរងគ្រោះសមត្ថកិច្ចកំស្រាវជ្រាវរក្រុមគ្រួសារអោយទៅទទួលយកធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!