ព្រឹតិ្តការណ៍ថ្មីៗ

លោកវរៈសេនីយ៏ឯក ជឹម ស៊ីថា ៖ គ្មានការចាប់យុវតី្ត យកទៅបង្ខាំងទុកនោះទេ!

1 ឆ្នាំ មុន 933 តូ សុផល

ភ្នំពេញ៖ ក្រោយពេលលេចឭព័ត៍មានផ្សព្វផ្សាយថា មានករណីជនមិនស្គាល់មុខមួយក្រុមបានចាប់យុវតី្តសិស្សវិទ្យាលយ័ទួលអំពិលកាលពីរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៨ ស្ថិតនៅផ្លូវ៥០ម៉ែត្រភូមិពាមសង្កាត់ ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញដែលបានអះអាងពីឪពុកបង្កើតរបស់យុវតីរងគ្រោះខាងលើតាមការរៀបរាប់ពីកូនស្រីរបស់គាត់។

បន្ទាប់ពីទទួលបានពត៍មានថាមានករណីចាប់បង្ខាំងក្មេងស្រីជាង១០នាក់យកទៅលាក់ទុកក្នុងផ្ទះមួយកន្លែងនៅខណ្ឌចំការមន
ក្រសួងមហាផ្ទៃសហការណ៏ជាមួយអគ្គស្នងការនគរបាលជាតិស្នងការនគរបាលរាជធានីភ្នំពេញអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងកម្លាំងអាវុធហត្ថបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត
និងបានប្រមូលពាក្យបណ្តឹងតាមបណ្តាប៉ុស្តិនគរបាលរដ្ឋបាលទាំង២៥ខេត្តក្រុងពុំមានបានទទួលបណ្តឹងពីអណាព្យាបាលក្មេងស្រី១០នាក់ផ្សេងទៀតដែលបានបាត់កូនរបស់ខ្លួននោះទេដូច្នេះការនិយាយរបស់យុវតីស៊ុមណាវិនដែលថាមានយុវតីជាង១០នាក់ដែលជនមិនស្គាល់មុខបង្ខាំងទុកយកទៅលក់នោះដូចជារៀងប្រឌិតដើម្បីឆ្លើយយករួចខ្លួនពីឪពុកម្តាយរបស់នាងដែលខ្លួនបានបាត់ពីផ្ទះអស់រយះពេល៣ថ្ងៃក្រែងឪពុកម្តាយរករឿងទើបនាងឆ្លើយដូច្នេះ។

តែទោះជាយ៉ាងណាឪពុកយុវតីខាងលើនោះនៅតែអះអាងថាកូនគាត់ត្រូវគេចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុកជាមួយក្មេងស្រី១០នាក់ផ្សេងទៀតហើយនៅព្រឹកមិញនេះរូបគាត់ក៏បាននាំសមត្ថកិច្ចទៅចង្អុលចំនុចដែលពួកជនសង្ស័យចាប់កូនរបស់គាត់។

ទោះជាយ៉ាងណាថារឿងនេះជាការពិតឬជាការប្រឌិតនោះសមត្ថកិច្ចនៅតែបន្តរការស្រាវរងចាំយុវតីខាងលើចេញពីមន្ទីរពេទ្យសិនដោយសារតែពេលនេះនាងកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រោះអាការះរបស់យុវតីរងគ្រោះនេះពុំទាន់បានធូស្បើយនៅឡើយនោះទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!