ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តកូរ៉េដឹកទំនិញ​ មួយគ្រឿង​ កំពុងតែបើកតាមផ្លូវ​ ស្រាប់តែរត់ទៅបុកជាមួយរថយន្ត​ មួយគ្រឿងទៀត

2 ខែ មុន 132 តូ សុផល

ភ្នំពេញ​៖​ មានហេតុការណ៍ភ្ញាក់ផ្អើល​ មួយបានកើតឡើង​ ដោយសារតែរថយន្តកូរ៉េដឹកទំនិញ​ មួយគ្រឿងបើកតាមដងផ្លូវ​ ស្រាប់តែដាច់កង់ខាងក្រោយចេញពីគ្នា​ រួចរត់ទៅមុនឡាន​ប្រមាណជា​ ៣០០ម៉ែត្រ​ ក៏ទៅប៉ះជាមួយរថយន្ត​ មួយគ្រឿងទៀតរងការខូចខាតបន្តិចបន្តួច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ១០និង៣០នាទីព្រឹក​ ថ្ងៃទី០៧​ ខែសីហា​ ឆ្នាំ២០១៨​ ដែលស្ថិតនៅចំណុចមុខក្រសួងទេសចរណ៍​ តាមបណ្តោយផ្លូវលេខ១៦៩​ សង្កាត់វាលវង់​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានប្រាប់ឲ្យដឹងថា​ មុនកើតហេតុ​ គេបានឃើញរថយន្តកូរ៉េដឹកទំនិញ​ មួយគ្រឿង​ ពណ៌សលាយខៀវ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2S-7852​ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង​ ដោយបើកបរក្នុងល្បឿនតិចៗ​ ខណៈពេលបើកមកដល់ចំណុចមុខក្រសួងទេសចរណ៍​ ក៏ដាច់កង់ខាងក្រោយចេញពីរថយន្ត​ រួចរត់ទៅមុខប្រណមជា​ ៣០០គីឡូម៉ែត្រ​ ដល់មុខចំណុចវិទ្យាល័យ​ បាក់ទូក​ ស្រាប់តែកង់រថយន្តនោះបានបត់ឆ្វេង​ដៃបុកជាមួយរថយន្ត​ មួយគ្រឿង​ ម៉ាក​ Prius ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2AK-2926 បានបើកបរក្នុងទិសដៅពីត្បូងទៅជើង​ បណ្តាលឲ្យរងការខូចខាតបន្តិចបន្តួច​។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែង​ នឹងបានហៅម្ចាស់រថយន្តខាងលើ​ ទៅធ្វើការណែនាំនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា​។ ចំណែកឯរថយន្តរងគ្រោះខាងលើ​ មិនទាមទារសំណងអ្វីនោះឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ