ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តដឹកទំនិញប្រលះអ្នកជិះម៉ូតូធំស្លាប់

2 ខែ មុន 107 តូ សុផល

បាត់ដំបង ៖ បុរសអ្នកបើកម៉ូតូធំម្បានាក់នស្លាប់ភ្លាម នៅគ្រាដែល ​ជិះម៉ូតូបុកជាមួយនឹងរថយន្តដឹកទំនិញមួយគ្រៃង ហើយរថយន្តនោះបានជ្រុលទៅបុកនឹងបង្គោលភ្លើងថ្មខូចខាតយ៉ាងដំណំផងដែរ។

ប្រភពព័ត៌មានបានឱ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងលើដងផ្លូវជាតិលេខ៥ ក្នុងភូមិថ្មគោល ឃុំតាពូង ស្រុកថ្មគោល ដោយសាររថយន្តហ៊ីយ៉ាន់ដាយបុកគ្នាជាមួយម៉ូតូធំម៉ាកCBR កាលពីយប់ថ្ងៃទី៦សីហា២០១៨។

បើតាមសមត្ថកិច្ចថា ជនរងគ្រោះក្នុងហេតុការណ៌នេះមានឈ្មោះ សឿន ឡាដិន ភេទប្រុសអាយុ១៨ឆ្នាំ មានទីលំនៅ ភូមិថ្មី ឃុំតាម៉ឺនស្រុកថ្មគោល។

ពាក់ព័ន្ធករណីនេះ សមត្ថកិច្ចជំនាញមិនបានប្រាប់ពីមូលហេតុ នៃគ្រោះថ្នាក់ខាងលើនេះថាបណ្តាលមកពីអ្វីនោះទេ ព្រោះគ្មានសាក្សីណាបានឃើញហេតុការណ៍ផ្ទាល់នោះទេ ហើយសមត្ថកិច្ច គ្រាន់តែបញ្ជាក់ក្នុងរបាយការណ៌ថា មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សពាក់ស្លាកលេខកំពង់ចាម3A.2735 បុកគ្នាជាមួយម៉ូតូម៉ាកCBRពណ៌ទឹកក្រូចពាក់ស្លាកលេខបាត់ដំបង1AB.9611បណ្តាលឱ្យស្លាប់អ្នកបើកបរម៉ូតូ ។ រីឯអ្នកបើកបររថយន្តគេចខ្លួនបាត់ ក្រោយពីរថយន្តទៅបុកនឹងបង្គោលភ្លើង ទៅមុខលែងរួចនោះ។

សាកសពត្រូវសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកយានយន្តពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញនាំយកទៅរក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ