ព្រឹតិ្តការណ៍ថ្មីៗ

មេកន្ទុយលេខយួន-សៀមនៅតែបើកលក់យ៉ាងរលូននៅមុខផ្សារបឹងឈូកសង្ស័យអាងលោកខែ?

1 ឆ្នាំ មុន 595 តូ សុផល

បាត់ដំបង៖ផ្សារបឹងឈូកមិនត្រឹមតែលក់អាហារត្រី សាច់ឬសំលៀកបំពាក់ទំនើបៗនោះទេថែមទាំងមានលក់កន្ទុយលេខយួន-សៀមនៅផ្ទះមួយដែលគេនិយមហៅថា(72)លក់ឆ្នោត។

ពិតជាគួរអោយអស់សំណើចមែនមេកន្ទុយលេខមួយនេះមិនខ្លាចញញើតសមត្ថកិច្ចឬអាជ្ញាធរពាក់ព័ន្ធឡើយមុនបោះឆ្នោតក៍លេង ក្រោយបោះឆ្នោតក៍លេង។

តើភូមិឃុំមានសុវត្ថភាពនៅដល់ឋានណាហេតុអ្វីសមត្ថកិច្ចមើលមិនឃើញសោះអញ្ចឹង?

ក្រុមការងារយើងខ្ញុំសូមបញ្ជាក់ថាទីតាំងមេកន្ទុយលេខដុះស្លែមួយនេះស្ថិតនៅខាងមុខផ្សារបឹងឈូកឈាងខាងជើងជាប់នឹងជាងមាស សមត្ថកិច្ចចាប់មិនបានសង្ស័យត្រូវថ្នាំសន្តំច្រើនទើបមើលមិនឃើញសោះ។

លោកផេង សិទ្ធី ចៅហ្វាយក្រុង បាត់ដំបង គួរសហការជាមួយសមត្ថកិច្ចចុះចាប់មេកន្ទុយលេខខាងលើនិងទីតាំងជាច្រើនស្ថិតក្នុងសង្កាត់ព្រែកមហាទេព ក្រុងបាត់ដំបង ដើម្បីបង្ហាញថ្វីដៃក្រោយការឆ្នោតត្រូវបានបញ្ចប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ