ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០៣ជាមួយថ្នាំញៀន២១កញ្ចប់តូច

4 ខែ មុន 121 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ច័ន្ទ ១០រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ សីហា ឆ្នាំ​២០១៨ កម្លាំង សមត្ថកិច្ច ប៉ុស្តិ៍ នគរបាល ចាក់អង្រែក្រោមល្បាត ក្នុង មូលដ្ឋាន ឃាត់ខ្លួន បាន ជនសង្ស័យ ០៣នាក់ នៅ​ចំណុច ផ្លូវ​លំ ក្រុមទី០១ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ ឆែកឆេរ រកឃើញនូវ សារធាតុ ញៀន ២១កញ្ចប់តូច ទូរសព្ទចាស់០៣គ្រឿងលុយចំនួន៣៩០០០រៀល ដែកកេះ០១ និងកូនកាបូប០២។

សមត្តកិច្ចបាននាំ ខ្លួន យកទៅ សាកសួរ ហេតុការណ៍ ឃាត់ខ្លួន នេះ បានធ្វើ ឡើង នៅវេលាម៉ោង ១០និង ៣០នាទី ព្រឹកថ្ងៃ ០៦ខែ សីហា ឆ្នាំ ២០១៨នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោ ខណ្ឌមានជ័។

ជនសង្ស័យ ០៣នាក់ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួន បានទី០១មានឈ្មោះ វន ពិសិដ្ឋហៅ វ៉ែន ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ កម្មករ ទីលំ​នៅផ្ទះលេខ៣៣៣ ផ្លូវ​លំ ក្រុមទី៥ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។

ទី០២ឈ្មោះ ឡាប វុទ្ធិ ហៅ ភូ ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ កម្មករ ទីលំ​នៅ ផ្ទះក្នុងការដ្ឋានសំណង់បូរីប៉េងហួត(ទល់មុខផ្សារប៉េសេ)ផ្លូវ​៣៧១សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ទី០៣ ឈ្មោះ វង និមុល ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ​ មិនពិតប្រាកដ ទីលំ​នៅផ្ទះលេខ៨៧ ផ្លូវ​លំ ក្រុមទី១០ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្រោម ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ​ ។

បេីតាមបេីតាមសម្តីសារភាពរបស់ជនសង្ស័យទាំង០៣នាក់ប្រាប់សមត្ថកិច្ចបានអោយដឹង ថា ពួកគេពិតជា
បានរក្សាទុកនូវម្សៅពណ៍សដែលសង្ស័យថាជាសារធាតុញៀន(ថ្នាំញៀន)២១កញ្ចប់តូច ទូរសព្ទចាស់០៣គ្រឿង ដែកកេះ០១,លុយខ្មែរចំនួន៣៩០០០រៀលនិងកូនកាបូបចំនួន០២ ពិតមែន។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង០៣នាក់ឈ្មោះ វន ពិសិដ្ឋ ហៅ វ៉ែន , ឡាប វុទ្ធិ ហៅ ភូ , វង និមុល ឃាត់​ខ្លួននៅ​អធិការ​​ដ្ឋាននគរ​បាល​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!