ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត Lexus RX300បុករ៉ឺម៉កកង់បី បណ្តាលឲ្យជនជាតិចិនម្នាក់ រងរបួសធ្ងន់

2 ខែ មុន 206 តូ សុផល

សៀមរាប៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅក្បែរបរិវេណ ប្រាសាទតាព្រហ្ម រវាងរថយន្ត Lexus RX300និងរ៉ឺម៉កកង់បី បណ្តាលឲ្យជនជាតិចិនម្នាក់ជាភ្ញៀវទេសចរណ៍រងរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៣ រសៀលថ្ងៃទី៦ខែសីហាឆ្នាំ២០១៨ត្រង់ចំណុច ក្បែរបរិវេណ ប្រាសាទតាព្រហ្ម ក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ នោះកើតឡើង រវាងរថយន្ត Lexus RX300 ស្លាកលេខ សៀមរាប 2C-9547 និងរ៉ឺម៉កកង់បី បណ្តាលឲ្យជនជាតិចិនម្នាក់ជាភ្ញៀវទេសចរណ៍រងរបួសធ្ងន់ ។

សមត្ថកិច្ចចម្រុះចុះធ្វើការអន្តរាគមន៍ការពារកន្លែងកើតហេតុ និង នាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ