ព្រឹតិ្តការណ៍ថ្មីៗ

សង្ស័យប្រពន្ធចាក់សម្លាប់ប្តី ហើយដឹកដៃកូនតូចគេចខ្លួនបាត់

1 សប្តាហ៍ មុន 164 តូ សុផល

 

ថៃ ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញ ស្លាប់ក្នុងថ្លុកឈាមដោយមានស្នាមចាក់និងកាំបិតចុងស្រួច ដែលគេសង្ស័យថា ឃាតកអាចជាប្ររពន្ធរបស់ខ្លួន បន្ទាប់ពីរូប​គេបានធ្វើដំណើរទៅរកប្រពន្ធវិញទាំងកណ្តាលអធ្រាត្រ ហើយប្រពន្ធនិងកូនតូចក៍បាត់ខ្លួននៅគ្រានោះផងដែរ។

តាមសេចក្តីរាយការណ៍មកថា ហេតុករណ័នរះកើតឡើងនៅពេលរំលងអធ្រាត្រយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨កន្លងមកនេះ នៅខាងមុខអគារស្នាក់របស់កម្មករលេខ៥២ ស្ថិតនៅប៉ែកខាងក្រោយ រោងចក្រចែអាសំបូរ ផារ៉ាវូត ក្នុងភូមិ១ឃុំឆាកដូនស្រុកខ្លែង ខេត្តរៈយ៉ង ប្រទេសថៃ ។

បើតាមម្ចាស់ហាងលក់ទំនិញនៅខាងមុខរោងចក្រ ឈ្មោះ វិទូ បាននិយាយថា នៅកណ្តាលអធ្រាត្រលោកបានឮឈ្មោះ ឡាច មកគោះទ្វារ ដើម្បីទិញស្រា តែលោកមិនបានបើកលក់ឲ្យ​នោះទេហើយគេក៏បានជិះម៉ូតូចូលទៅក្នុងរោងចក្របាត់ទៅ ដែលទំនងជាទៅរកប្រពន្ធរបស់គេវិញព្រោះពួកគេទាំង២នាក់ ជាពលករខ្មែរ ព្រមទាំងបានលែងលះគ្នាជាយូរមកហើយ ដោយសារបុរសជាប្តីនេះ តែងតែវាយធ្វើបាបប្រពន្ធញឹកញាប់ ក្រោយផឹកស៊ីស្រវឹងម្តងៗ។

រីឯអ្នករស់​ជាប់បន្ទប់ នាង ម៉ៃ បានឲ្យ​ដឹងថា នៅយប់នោះ គាត់​ក៏បានដឹងដែរថា បុរសជាអតីតប្តីបានជិះម៉ូតូមករកភរិយាវិញ ដល់ក្នុងបន្ទប់ ដោយគេមិនបានចាប់អារម្មណ៍ថាអាចនិងមានរឿងអ្វីកើតឡើងនោះឡើយ ដោយសារតែយប់ជ្រៅពេក លុះព្រឹកឡើងក៏មានការភ្ញាល់ផ្អើលដោយពួកគេបើកបន្ទប់ចេញមកឃើញបុរសជាប្តីដេកស្លាប់នៅខាងមុខបន្ទប់ រីឯប្រពន្ធនិងកូនតូចៗ បានចេញបាត់ពីបន្ទប់ស្ងាត់អស់ទៅហើយ។

បន្ទាប់ពីកើតហេតុ​ សមត្ថកិច្ចបានចុះត្រួតពិនិត្យ ឃើញថា សពមានស្លាកស្នាមចាក់នឹងកាំបិតចំលើដើមទ្រូងមួយកាំបិត ប្រវែងប្រមាណ៥សង់ទី​ម៉ែត្រ ដោយមានឈាមហូរពេញដី និងមានកាំបិតចុងស្រួច ប្រលាក់ដោយឈាមបន្សល់ទុកនៅក្នុងបន្ទប់ផងដែរ ទើប​សមត្ថកិច្ចសន្និដ្ឋានថា ឃាតកអាចជាប្រពន្ធតែម្តង។ ស្រ្តីជាប្រពន្ធមិនអាចគេចទៅណាឆ្ងាយឡើយ ព្រោះមិនមានស្គាល់អ្នកណាទេ ឬក៏អាចវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសមត្ថកិច្ចបានទាក់ទងទៅតាមបណ្តាច្រកនានាអស់ហើយ ដើម្បីធ្វើការឃាត់ខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ