ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន! ចាប់រំលោភបានសម្រេចច្រើនដងហើយគំរាមសម្លាប់ទៀត

4 ខែ មុន 259 តូ សុផល

មណ្ឌលគិរីៈ យុវតីម្នាក់ត្រូវបានបុរសម្នាក់ចាប់រំលោភបានសម្រេច ហើយថែមទាំង គំរាមសម្លាប់ថែមនាងទៀត ហើយដោយនាងខ្លាចមានការចាប់រំលោភបន្តទៀតនិងខ្លាចជនល្មោកកាមនោះសម្លាប់ នាងក៍ដាច់ចិត្ត ប្រាប់ឪពុកម្តាយឱ្យដឹង និងដសក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

បើតាមប្រភពព័ត៌មានពីដមត្ថកិច្ច ប្រាប់ឱ្យដឹងថា ហេតុការណ៍ចាប់រំលោភនេះ កើតឡើងនៅចំណុចភូមិពូគង់ ឃំុស្រែព្រះ ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី។

បើយោងតាមរបាយការណ៍របស់នគរបាលរដ្ឋបាលឃំុស្រែព្រះដែលទទួលពាក្យបណ្តឹងនៅម៉ោង០៤និង៤០នាទីរសៀល ចុះថ្ងៃទី៤សីហា២០១៨ ពីជនរងគ្រោះ ឈ្មោះ ធ ស រ អាយុ១៥ឆ្នាំ មានស្រុកកំណេីតខេត្តកំពង់ធំ និងបច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្នជាមួយនិងឪពុកម្ដាយធ្វេីកម្មករក្នុងក្រុមហ៊ុនប៊ិញភឿក១ ស្ថិតក្នុងភូមិពូគង់ ឃំុស្រែព្រះ ស្រុកកែវសីមាខេត្តមណ្ឌលគិរី។

យុវតីជសជនរងគ្រោះ ឈ្មោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា “បុរសដែលចាប់នាងរំលោភបានសម្រេច៣ដង ហើយក្រោយរំលោភរួចម្តងៗជននេះតែងតែគំរាមសម្លាប់នាងចោល បើសិននាងហ៊ានប្រាប់រឿងរ៉ាវនេះឱ្យឪពុកម្តាយដេងនោះ” ។

បើតាមលោក វ៉ាន ដានីន អធិការស្រុកកែវសីមា បានប្រាប់ថា “ក្រោយពីទទួលបានសេចក្តីរាយការរបស់នគរបាលប៉ុស្តិ៍ស្រែព្រះ អមមកជាមួយនឹងពាក្យបណ្តឹងភ្លាម លោកបានដឹកនាំនិងកម្លាំងនគរបាលស្រុកកែវសីមា សហការជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ស្រែព្រះបានចុះទៅធ្វើការឃាត់ខ្លួនជនសង្ស័យ បានស្ថិតនៅក្នុងក្រុមហ៊ុនបុិញហ្វៀក១ និងឃាត់ខ្លួនជនសង្ស័យបានតែម្តង។

លោកអធិការបានប្រាប់ថា ជនសង្ស័ដែលឃាត់ខ្លួននេះមាន ឈ្មោះ ហេង ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរមេការកម្មករក្រុមហ៊ុនប៊ិញភឿក១ និងមានទីលំនៅភូមិដំរីស ឃំុកោះជំុ ស្រុកសម្ពៅមាស ខេត្តពោធិសាត់។

ជនសង្ស័យត្រូវសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កសាងសំណំុរឿងតាមនិតិវិធីដើម្បីបញ្ជូនជនសង្ស័យទៅតុលាការថ្ងៃទី៥សីហា២០១៨នេះចាត់ការបន្តតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!