២នាក់ឪពុកកូនខណៈកំពុងជិះម៉ូតូ បាក់ដើមឈើមួយដើមសង្កត់ រងរបួស

2 ខែ មុន 100 តូ សុផល

ភ្នំពេញ៖ បុរសជាឪពុក និង កុមារីជាកូន ខណៈកំពុងជិះម៉ូតូយកកូនចេញពីសាលារៀន ត្រូវបានដើមឈើដួលរលំសង្កត់បណ្ដាលឲ្យរងរបួសទាំងឪពុកនិងកូនតែម្ដង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង ៣០ នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ១០រោច ខែទុតិយាសាធ ឆ្នាំចសំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ ចំណុចក្បែរសាលាបឋមសិក្សាចតុមុខ ស្ថិតនៅតាមបណ្តោយផ្លូវ២១៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់រួមនឹងកូនស្រីជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបសេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ ១CB-៥៨៦៦ ធ្វើដំណើតាមបណ្ដោយផ្លូវលេខ២១៤ ទិសដៅពីលិចទៅកើត ដែលទើបតែយកកូនចេញពីរៀននៅសាលាឯកជនមួយកន្លែង ខណៈពេលដែលជិះមកដល់ចំណុចកើតហេតុក៏លឺសំឡេងមែកឈើបាក់ក៏បន្ថែមល្បឿនជិះអោយផុត ប៉ុន្តែនៅតែមិនផុតស្រាប់តែមែកឈើរលំសង្កតពីលើម៉ូតូ បណ្ដាលអោយដួល រងរបួសគ្រិចកដៃ និង រលាត់ជង្គង់បន្តិចបន្ទួចទាំង២នាក់ឪកូន។

ប្រភពដដែលបានបន្តទៀតថាប្រសិនបើឪពុក និង កូនទាំង២នាក់ជិះយឺតតែបន្តិចប្រាកដជាសង្កត់រងរបួសធ្ងន់ទាំង២នាក់ឪពុកកូនជាមិនខាន ហើយមួយវិញទៀតសិស្សសាលាចេញពីររៀនអស់ បើមិនដូច្នេះទេប្រាកដជាមានសិស្សសាលាមិនតិចជាង១០នាក់ទេដែលរងរបួស។

ជាចុងក្រោយប្រជាពលរដ្ឋដែលធ្វើដំណើតាមបណ្ដោយផ្លូវនៅកន្លែងកើតហេតុបានសំណូមពដល់ មន្ទីសារធារណៈការចុះមកកាត់ដើមឈើដែលពុកពុកផង ជាក់ស្តែងនៅតាមបណ្ដោយផ្លូវលេខ២១៤នេះតែម្តងមានទាំងដើមឈើពុកផុយ និង ដើមឈើធំៗ រួមជាមួយមែកឈើគ្រប់ដណ្ដប់លើផ្លូវដែលងាយ និង បាក់ច្រើនណាស់៕

បន្ថែមយោបល់របស់អ្នក

យោបល់