កម្មករដែលថៅកែស្លាប់ដោយចងកនាំគ្នាតវ៉ាបីទផ្លូវទាមទារប្រាក់ឈ្នួល

2 ខែ មុន 174 តូ សុផល

ភ្នំពេញ៖ កម្មករសិប្បកម្មកាត់ដេរយីហោ«JU LI»ជាង២០០នាក់ដែលថៅកែទើបធ្វើអត្តឃាតចងកសម្លាប់ខ្លួន កាលពីពេលថ្មីៗកន្លងមកនោះ បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាបិទផ្លូវទាមទារប្រាក់ឈ្នួលនិងប្រាកបំណាច់ផ្សេងៗតាមច្បាប់ការងារក្រោយពី សិប្បកម្មមួយនេះត្រូវបានបិទទ្វារលែងដំណើរការជាច្រើនថ្ងៃមកហើយនេះ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខសិប្បកម្ម«JU LI» ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាកប២ ខណ្ឌពោធិ៍សែនជ័យ។

កម្មករបាននិយាថា សិប្បកម្មមួយនេះយ្រូវបានបិទទ្វារហើយដោយសារតែគ្មានអ្នកគ្រប់គ្រងព្រោះថៅកែបានស្លាប់ទាំងប្ដីនិងប្រពន្ធទៅហើយ ដោយប្រពន្ធឈ្មោះLI FUZIជនជាតិចិន អាយុ៣៨ឆ្នាំ បានស្លាប់ដោយសារជម្ងឺនៅឯប្រទេសចិន កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។ចំណែកប្ដីឈ្មោះ KOR JU អាយុ៤៩ឆ្នាំជាជនជាតិកូរ៉េ ហើយក្រោយពេលប្រពន្ធស្លាប់ចោលគាត់ ខូចចិត្តយ៉ាងខ្លាំងនិងបានផឹកស្រាស្រវឹងរាល់ថ្ងៃ រហូតដល់វេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានកម្មករប្រទះឃើញគាត់ចងកស្លាប់។ដោយសាកសពមានសភាពហើមស្អុយនៅលើជាន់ទី២ផ្ទះជួលលេខ៦០៧អា ផ្លូវលេខ៦៨កា ភូមិ ចំការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបាត់ទៅហើយ។

កម្មករបានបន្តទៀតថា បន្ទាប់មសិប្បកម្មខាងលើត្រូវបានបិទទ្វារ ចំណែកកម្មករជាង២០០នាក់បានស្វែងររកអ្នកទទួលខុសត្រូវលើប្រាក់ឈ្នួលនិងប្រាក់អតីភាពការងារផ្សេងៗ ប៉ុន្តែអត់មានដំណោះស្រាយឡើយទើបឈានដល់ធ្វើបាតុកម្មនាំបិទផ្លូវមុខសិប្បកម្មតែម្ដង ដើម្បីពន្លឿនរកដំណោះស្រាយ។

ដោយឡែកលោកវង្ស សុវណ្ណ អគ្គលេខាធិការរងនៃគណៈកម្មាធិការសម្រាប់ដោះស្រាយបាតុកម្មនិងកូដកម្មនៃក្រសួងការងារបានសំណូមពរសុំឲ្យកម្មករស្ងៀមស្ងាត់ ដោយលោកបានបញ្ជាក់ថាក្រុមការងាររបស់លោកបានស្រូតដៃស្រូតជើងធ្វើការជូនហើយ។ដោយពេលនេះកំពុងរៀបចំឯកសារដាក់ជូនរាជរដ្ឋាភិបាលនិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដើម្បីស្នើរសុំថវិកាបុរេប្បទាន នេះហើយ។ទន្ទឹមនិងនោះដែរលោកអគ្គលេខាធិការរងបាន សំណូមពរដល់បងប្អូនកម្មករទាំងអស់ធ្វើយ៉ាងណាជួយសហការណ៍ជាមួយក្រុមការងារនិងអនុញ្ញាតឲ្យខាងរដ្ឋបាល និងគណនេយ្យបានចូលប្រមូលយកឯកសារពាក់ព័ន្ធផ្សេងៗយកទៅ សហការណ៍ជាមួយក្រុមការងារ ធ្វើការ បានរហ័សនិងដើម្បីឲ្យការងារដំណើរការបានលឿនផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ