ព្រឹតិ្តការណ៍ថ្មីៗ

មន្ត្រីយោធាម្នាក់ ត្រូវរថយន្តបុកស្លាប់

1 សប្តាហ៍ មុន 153 តូ សុផល

 

ព្រះវិហារ ៖ មន្ត្រីយោធាម្នាក់បានស្លាប់បាត់បង់ជីវិត នៅគ្រសដែលគាត់កំពុងបើកម៉ូតូ ហើយត្រូវរថយន្តបើកបំបុក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅវេលា ម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ៦២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០៥និង២០៦ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទូត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា បុរសរងគ្រោះមានឈ្មោះ ត្រក អឿន ភេទប្រុស អាយុ៥៤ឆ្នាំ មានមុខរបរកងទ័ពវរៈសេនាតូច៣៧២ ចំណុះកងពលតូចអន្តរាគមន៍លេខ៧ រស់នៅភូមិសុខសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត នៅនិងកន្លែងកើតហេតុ ។
សមត្ថកិច្ចថា មុនពេលកើតហេតុគេបានឃើញម៉ូតូជនរងគ្រោះនិងរថយន្ត បើកបរបញ្រ្ចាស់ទឹសគ្នា ។ លុះមកដល់កន្លែងកើតហេតុស្រប់តែបុកគ្នាចំពីមុខតែម្ដង បណ្ដាលឲ្យបុរសជិះម៉ូតូស្លាប់ភ្លាមៗនៅចឋំមុខរថយន្តតែម្តង។
រថយន្តបង្កម៉ាកអ៊ី សុយសុយ ពណ៌សរ ពាក់ស្លាក លេខរតនៈគីរី ៣A០០៨៦ ហើយម្ចាស់រថយន្តក្រោយពេលកើតហេតុ បានរត់បាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានចុះធ្វើការវាស់វែង និងយកវត្ថុតាងទាំងពីទៅរក្សាទុកដើម្បីរងចាំដោះស្រាយនៅពេលក្រោយ។

ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យ ទៅតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ