ព្រឹតិ្តការណ៍ថ្មីៗ

អត់​និយាយច្រើន… ជនរងគ្រោះឆ្លើយរួច បាញ់ខ្លួនឯង១គ្រាប់ចំក្បាល​ស្លាប់

1 សប្តាហ៍ មុន 614 តូ សុផល

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា អ្នក​បើករថយន្ត​ដឹក​ទឹកកក​លក់​ម្នាក់ ​ត្រូវ​ខ្មាន់កាំភ្លើង​បើក​រថយន្ត​តាម​ស្ទាក់​បាញ់​ចំ​ក្បាល​១​គ្រាប់ស្លាប់​ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​០៥ ​សីហា ស្ថិត​នៅ​លើ​ផ្លូវត្រង់​ចំណុច​វាល​អន្ទង់.ស ​​ក្នុងភូមិ​ក្រពើ​ជើង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់​ ។​

​ជន​រង​គ្រោះខាងលើ ​ឈ្មោះ​ពេជ្រ ពិសា ហៅ​ពីរ អាយុ​២៥​ឆ្នាំ បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត គឺ​ឈ្មោះ​ហេង ចិ​ត្រា ហៅ​ឡិច អាយុ​២០​ឆ្នាំ និង​ឈ្មោះ​ប៊ូ ច​ន្ធី ហៅ​ប៉ោង អាយុ​២៧​ឆ្នាំ ពួក​គេ​ទាំង​៣​នាក់ ​រស់នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ និង​ជិះ​រថយន្ត​ដឹក​ទឹកកក ពាក់​ស្លាក​លេខ បាត់ដំបង​3A-3095​ ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បើ​តាម​ព័ត៌មាន ​គឺ​ជន​ដៃដល់​មាន​បក្សពួក​២​នាក់​ ជិះ​រថ​យន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​បាត់ដំបង ​ទៅ​កាន់​កំពីងពួយ​។​

​បើ​តាម​ព័ត៌មាន​បឋម​​ដែល​សមត្ថកិច្ច​បាន គឺ​ក្រុម​ជន​ដៃដល់​​បាន​បើករថយន្ត​ដេញ​តាម​រថយន្ត​ជន​រង​គ្រោះ ហើយ​​ឈប់​ពាំង​ពីមុខ ​។ ពេល​នោះ​ ជន​មិន​ស្គាល់​មុខ​២​នាក់​បាន​ចុះ​ពី​រថយន្ត​សួរនាំ​ជន​រង​គ្រោះ​ថា «ហេតុ​អ្វី​បាន​បើករថយន្ត​ប៉ះ​រថយន្ត​អញ​ហើយ​មិន​ឈប់?»។ ពេល​នោះ​ អ្នក​បើករថយន្ត​ដឹក​ទឹកកក​ឆ្លើយ​តប​ថា «ខ្លួន​មិន​បានដឹង​ទេ​…» ។ ភ្លាម​នោះ ​ជន​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​បាញ់​១​គ្រាប់​ចំ​​​ក្បាល​អ្នកបើកបរ រួច​ខ្មាន់កាំភ្លើង​ទាំង​២​នាក់​ឡើង​រថយន្ត​បើក​ត្រឡប់​មក​ក្រោយ​វិញ​បាត់​ស្រ​មោលទាំង​យប់​ភ្លាម​ៗ​ដែរ​ ។ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ ទៅ​កាន់​មន្ទីរពេទ្យ​ក៏​បាន​ស្លាប់​តែ​ម្ដង​។​

​នៅ​កន្លែង​កើតហេតុ​ សមត្ថកិច្ច​បាន​រក​ឃើញ​គ្រាប់​កាំភ្លើងខ្លី​២​គ្រាប់ ​ដែល​មិន​ទាន់​បាញ់ និង​សំបក​គ្រាប់​១​គ្រាប់ ដែល​មន្ត្រី​ជំនាញ​អះអាង​ថា ជា​គ្រាប់​កាំភ្លើងខ្លី​ម៉ាក «ប៉េអា​ម៉ា​ប់»​ ។ បើ​តាម​មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា គេ​សង្ស័យ​ផ្ដើម​ចេញពី​គំនុំ​ច្រើន​ជាង​ករណី​បើករថយន្ត​ប៉ះពារ​គ្នា ព្រោះ​​សមត្ថកិច្ច​ហាក់​មាន​តម្រុយ​ខ្លះ​ៗ​ហើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ