ព្រឹតិ្តការណ៍ថ្មីៗ

ក្មេង​ស្រី​ម្នាក់​ប៉ង​សម្លាប់​ខ្លួន ​​តូចចិត្ត​នឹង​ក្មេង​ពាល​ចាប់រំលោភ

4 ខែ មុន 172 តូ សុផល

រាជធានីភ្នំពេញ​ ៖ ​ក្មេងស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ ដោយសារ​ខ្មាស​គេ​ពេក ព្រោះ​ត្រូវ​ជនពាល​ពីរ​នាក់​ចាប់រំលោភ​សេពសន្ថវៈ​ បាន​យក​ថ្នាំ​ងងុយគេង​៥០​គ្រាប់​លេប​សម្លាប់ខ្លួន។ ប៉ុន្តែ​ត្រូវ​ឪពុកម្ដាយ​ឃើញ​ទាន់ ជជីក​សួរ​ពី​រឿងហេតុ​ទើប​ដឹងថា ត្រូវ​ជនល្មើស​ពីរ​នាក់​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ។ ទោះបីយ៉ាងណា ជនល្មើស​ពីរ​នាក់ ត្រូវបាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួនដើម្បី​ចាត់ការ​តាមច្បាប់។

ជនសង្ស័យ​ឈ្មោះ​ប៊ូ សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​សិស្ស និង ឈ្មោះ​ទូច ឡុង​ឃុន អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស។ ជនសង្ស័យ​ទាំងពីរ​នាក់ ស្នាក់នៅ​ភូមិ​អូរអណ្តូង​១ សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ។

សមត្ថកិច្ចរៀបរាប់​ពី​ដំណើររឿង​ថា កាលពី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៩៖០០​នាទី ជនរងគ្រោះ​និង​ជនសង្ស័យ​ពីរ​នាក់ នាំគ្នា​ផឹកស្រា​នៅផ្ទះ​មិត្តភក្តិ​នៅ​ភូមិ​តាងៅ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ។ ពេលនោះ​ជនរងគ្រោះ​ស្រវឹងស្រា​ក៏​ឱ្យ​ជនសង្ស័យ​ទាំងពីរ​នាក់​ជិះ​ម៉ូតូ​ជូនទៅ​ផ្ទះ។ ស្រាប់តែ​ជនសង្ស័យ​ឌុប​ជនរងគ្រោះ​ចូល​ផ្ទះសំណាក់​ដាលីន​បន្ទប់​លេខ​៦ រួច​ជនសង្ស័យ​ឈ្មោះ​ប៊ូ សំណាង ចាប់រំលោភ​ជនរងគ្រោះ​បានសម្រេច​ម្តង​រួច​ជនសង្ស័យ​ឈ្មោះ​ទូច ឡុង​ឃុន ក៏​ចាប់​ជនរងគ្រោះ​ស្រាតខោ​បម្រុង​រំលោភ​ដែរ​ តែ​ជនរងគ្រោះ​រើ​បម្រាស់​ជនសង្ស័យ​ឈ្មោះ​ទូច ឡុង​ឃុន​ក៏​លែង​វិញ។

បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ ប៊ូ សំណាង​ក៏​ចាប់រំលោភ​ជនរងគ្រោះ​ម្តងទៀត​បានសម្រេច​ទៀត។ រហូតដល់​ថ្ងៃទី ០១ ខែសីហា ឆ្នាំ​២០១៨ ជនរងគ្រោះ​បាន​យក​ថ្នាំ​ងងុយដេក​ប្រហែល​៥០​គ្រាប់ ដើម្បី​លេប​សម្លាប់ខ្លួន​ក៏ត្រូវ​ម្តា​យមក​ទាន់​សួរនាំ​ដឹង​រឿងហេតុ​ខាងលើ​ក៏​នាំ​ជនរងគ្រោះ​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ បង្អែក​រាជធានី​ភ្នំពេញ រួចមក​ដាក់ពាក្យ​បណ្តឹង​។​

​លុះដល់​ថ្ងៃទី​០៤ ខែសីហា ឆ្នាំ​២០១៨ ម៉ោង​១៤៖០០​នាទី ក្រុមគ្រួសារ​ជនរងគ្រោះ​ឃើញ​ជនសង្ស័យ​ទាំងពីរ​នាក់ កំពុង​នៅ​ភូមិ​អូរអណ្តូង​១ ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច ចាត់ការ​តាមច្បាប់​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!