ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ២នាក់ និងសត្វព្រៃ ២២៤ក្បាល ស្មើ៤៣៤គីឡូក្រាម

1 សប្តាហ៍ មុន 144 តូ សុផល

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថដេញរថយន្ត១គ្រឿងដឹកសត្វព្រៃពីព្រំដែនមកធ្លាក់ទឹកស្រះទើបចាប់បានជនសង្ស័យ២នាក់និងសត្វព្រៃ២២៤ក្បាលស្មើ៤៣៤គីឡូក្រាមនៅវេលាម៉ោង១១,៣០នាទីថ្ងៃទី០៥ខែសីហាឆ្នាំ២០១៨នៅតាមបណ្តោយជាតិលេខ៦ស្ថិតភូមិចក្រីឃុំជប់វ៉ារីស្រុកព្រៈនេត្រព្រៈ។

លោកវរៈសេនីយ៍ត្រី ស៊ីន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈបានប្រាប់ថា៖ ជនសង្ស័យ២នាក់មាន១.ឈ្មោះ ប៉ាន ផារៈ ភេទប្រុសអាយុ២៨ឆ្នាំ(អ្នកបើកបររថយន្ត)២.ឈ្មោះ យ៉ាន យេង ភេទប្រុសអាយុ៣៩ឆ្នាំ(ព្រូរថយន្ត)ជនទាំង២នាក់រស់នៅភូមិស្វាយឃុំសសស្តុំស្រុកពួកខេត្តសៀមរាប។

លោកបានបញ្ជាក់ថា៖នៅពេលដែលឃាត់រថយន្តនិងចាប់ជនសង្ស័យនិងសត្វព្រៃគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញារថយន្ត១គ្រឿងសង្ស័យដឹកសត្វព្រៃហើយកម្លាំងកងរាជអាវុធហត្ថបានដេញតាមពីព្រំដែនរហូតដល់ចំណុចសាលាអ៊ិនតាំខាងស្ថិតសង្កាត់ទឹកផ្លាក្រុងសិរីសោភ័ណម។

ជនសង្ស័យបានចូលផ្តូរស្លាក់លេខរថយន្តហើយកម្លាំងបានឃើញសង្ស័យបើករថយន្តបត់ចូលរថយន្តសង្ស័យបានបើកបុករថយន្តសឺរ៉ែនកម្លាំងបណ្តាលខូចផ្នែកខាងមុខហើយបើកគេចទៅតាមផ្លូវជាតិលេខ៦ទឹសដៅទៅខេត្តសៀមរាប ហើយទំនាក់ទំនងទៅកម្លាំងកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈបានដាក់រថយន្ត២គ្រឿងលើស្ពានបិតផ្លូវ។

ហើយរថយន្តជនសង្ស័យបានបើកគេចរថយន្តសមត្តកិច្ចបិតផ្លូវគេចចូលផ្លូវតូចខាងត្បូងផ្លូវជាតិលេខ៦បើកគេចចូលក្រោយផ្ទៈប្រជាពលរដ្ឋចាល់ផ្លូវបើកបានទំលាក់ទឹកស្រះហើយបើកទ្វាររថយន្តរត់គេចត្រូវកម្លាំងសមត្តកិច្ចចាប់បាន២នាក់រថយន្តធ្លាក់ចូលស្រះទឹកបែកកញ្ចក់មុខបណ្តាលសត្វព្រៃធ្លាយការ៉ុងចូលស្រះមួយចំនួននិងស្រង់មួយចំនួន។ហើយយករថយន្តសន្ទូច២គ្រឿងសន្ទូចយករថយន្តដឹកសត្វព្រៃពីក្នុងស្រះជិត១ម៉ោងទើបយកបានមានសត្វព្រៃច្រកការ៉ុងនិងថង់ស្បៃខៀវមានសត្វព្រៃចំនួន២២៤ក្បាលស្មើ៤៣៤គីឡូក្រាមមាន សត្វអណ្តើកតូចចំនួន១៧០ក្បាល សត្វអណ្តើកធំ(រឺសកល)ចំនួន២៧ក្បាល សត្វកន្ធាយ១០ក្បាល សត្វអន្សង១៧ក្បាលងាប់ទាំងអស់។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថស្រុកព្រៈនេត្រព្រៈសហការជាមួយក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ២នាក់និងរថយន្ត១គ្រឿងម៉ាក់តូយោតា ហាយឡិនឌ័រពាក់ស្លាក់លេខភ្នំពេញ2V.9941ដែលដឹកសត្វព្រៃបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានធ្វើការឆែកឆេររថយន្តរកឃើញមានផ្លាក់លេខក្នុងរថយន្តមានចំនួនចំនួន២២៤ក្បាលស្មើ៤៣៤គីឡូក្រាមនិងស្លាក់លេខរថយន្ត៣គូរមានស្លាក់លេខភ្នំពេញ2Z.9183និងផ្លាក់លេខភ្នំពេញ2M.7502ផ្លាក់លេខវាស៊ីងតុនAAN.7398។

លោកបានបញ្ជាក់ថា៖ក្រោយពេលឃាត់ជនសង្ស័យ២នាក់និងរថយន្ត១គ្រឿងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់ហើយចំណែកសត្វព្រៃដែលចាប់បានត្រូវបានរៀបចំឯកសារប្រគល់ជូនមន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់