ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់! ចូលក្នុងផ្ទះអារ(ក)ផ្តាច់ជីវិត ក្នុងថ្លុកឈាម

1 សប្តាហ៍ មុន 205 តូ សុផល

សៀមរាប៖ បុរសវ័យចំណាស់ម្នាក់ត្រូវបានឃាតកចូលទៅក្នុងផ្ទះរួចអាករដោយកាបិតប័ងតោបណ្តាលឲ្យស្លាប់យ៉ាងអណោចអធ័មក្នុងថ្លុកឈាមរួចរត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២០និង ២០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពបានបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះឈិត ខ្វាន់ ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិឃុំ កើតហេតុខាងលើ។

ជនរងគ្រោះរស់នៅម្នាក់ឯងព្រោះប្រពន្ធនិងកូនទៅធ្វើកម្មករនៅប្រទេសថៃ។

ប្រភពបន្តថាជនល្មើសអាចជាអ្នកនៅជិតខាងគ្នាហ្នឹង ហើយដំណើរសាច់រឿងទំនាស់អាចបណ្តាលមកពីផឹកស្រាស្រវឹងទាស់ពាក្យសម្តីគ្នា។

សមត្ថកិច្ចបានឲ្យដឹងថាករណីឃាតកម្ម ដ៏សាហាវនៅស្រុកសូទ្រនិគម នេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ