ព្រឹតិ្តការណ៍ថ្មីៗ

ក្រោយឈ្លោះជាមួយប្តី ចងក សម្លាប់ខ្លួនបន្សល់ទុកសំបុត្រជាច្រើនសន្លឹក

4 ខែ មុន 242 តូ សុផល

ស្វាយរៀង៖ស្ត្រីគិតខ្លីម្នាក់ដាច់ចិត្តចងករសម្លាប់ខ្លួនស្លាប់ទាំងកូននៅក្មេងខ្ចីព្រោះតែមានជម្លោះជាមួយប្តីបន្តិចបន្តួច។ករណីចងករនេះបានកើតឡើងនៅកាលពីវេលាម៉ោង៦និង៣០នាទីស្ថិតនៅក្នុងភូមិសាម៉ឃុំស្វាយរំពាស្រុកស្វាយទាបខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលប៉ុស្តិរដ្ឋបាលឃុំស្វាយរំពារបានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះ យឹម សេដា ភេទស្រីអាយុ39ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិសាម៉ ឃំុស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀងបានចង(ក)សំលាប់ខ្លួនឯងដោយចងនិងក្រម៉ាពណ៍ខ្មៅ ចងជាប់ទៅនិងផ្ទោងក្នុងជង្រុកស្រូវខាងក្រោយផ្ទះចំងាយ3ម៉ែត្របណ្ដាលអោយស្លាប់។

មូលហេតុៈ មានទំនាស់ជាមួយប្ដីបន្តិចបន្តួចក៍ខឹងប្ដីលួចទៅចង(ក)សម្លាប់ឯងតែម្ដង។

សមត្ថកិច្ចបានបន្តទៀតថាតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញជនរងគ្រោះពិតជាបានចង(ក)សម្លាប់ខ្លួនឯងពិតប្រាកដមែន។ក្រោយពីបានចងកសម្លាប់ខ្លួនឯងហើយបានបន្សល់ទុកនូវសំបុត្រជាច្រើនសន្លឹកដោយបានបង្កប់អត្ថន័យតូចចិត្តនិងគ្រួសារដែលមានជម្លោះស្ទើរាល់ថ្ងៃពុំដែលមានក្តីសុខឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!