ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្ដែង​ និងជាពិធីករទូរទស្សន៍​មានឈ្មោះបោះសំឡេងម្នាក់​ រងរបួសធ្ងន់ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ!

2 ខែ មុន 814 តូ សុផល

រាជធានីភ្នំពេញ ៖​ បុរសម្នាក់ដែលគេស្គាល់ថាជា Freshy Boy និងជាតារាសម្ដែង​ ព្រមទាំងជាពិធីករទូរទស្សន៍​

ដែលមានឈ្មោះបោះសំឡេងនោះគឺលោក ញ៉ែម សុគន្ធ​ បានរងរបួសធ្ងន់ ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍ បើករថយន្ត Highlander ទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ទ្រូងផ្លូវ​ របាត់របាយអស់ពីរបីកង់ខ្ទាតពេញផ្លូវ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំ​ និងបណ្ដាលឲ្យលោក ញ៉ែម សុគន្ធ​ រងរបួសផងដែរ​ តែត្រូវបានបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ឧបទ្ទវហេតុ​គ្រោះថ្នាក់ចរាចរណ៍​នេះបានកាលពីវេលាម៉ោង១១:៥០នាទីយប់ ថ្ងៃទី០៥ ខែសីហា​ ឆ្នាំ២០១៨នេះ ត្រង់ផ្លូវបំបែកជាបួន​ស្តុបផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ស្ថិតក្នងទួលស្វាយព្រៃ២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។ ។

ប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុផ្ទាល់បានរៀបរាប់ប្រាប់ភ្នាក់ងារធីអិនអិន ដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញបុរសម្នាក់ ដែលស្គាល់ថាជាលោក ញ៉ែម សុគន្ធ​ ជា Freshy Boy និងជាតារាសម្ដែង​ ថែមទាំងជាពិធីករទូរទស្សន៍​ម្នាក់ ដែលមានឈ្មោះបោះសំឡេងក្នុង​វិស័យសិល្បៈ​នោះ បានបើករថយន្តម៉ាក Highlander មួយគ្រឿង ពណ៌​ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AK-5321 ធ្វើដំណើរតាមផ្លូវម៉ៅសេទុង ទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ​ មិនដឹងមូលហេតុយ៉ាងម៉េច ក៏ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងតែម្ដង បណ្តាលឲ្យបាក់ទ្រូងផ្លូវ​ របាត់របាយអស់ពីរបីកង់ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខខ្ទេចយ៉ាងដំណំ។ សាក្សីខាងលើបន្ថែមទៀតថា ​ចំណែកលោក ញ៉ែម សុគន្ធ​ វិញក៏បានរងរបួសផងដែរ​ ដោយប្លោងបោកក្បាលនឹងកញ្ចក់រថយន្ត ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

បើតាមការប្រាប់ពីសមត្ថកិច្ចមូលដ្ឋានបានអោយភ្នាក់ងារធីអិនអិនយើងដឹងថាដែរ អ្នកបើកបរ​រថយន្ត​មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយទេ ព្រោះពេលកើតហេតុភ្លាមនោះ​អ្នកបើកបរ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបាត់ហើយ​ ទើបសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ។

ពាក់ព័ន្ធ​នឹងការអះអាងថាជាលោក​ ញ៉ែម​ សុគន្ធ​ ជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់នេះ យើងក៏មិនទាន់អាចទាក់ទង​សុំការបំភ្លឺពីលោកផ្ទាល់បាននៅឡើយទេ។

បច្ចុប្បន្ន​ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើត រួចទាក់ទងទៅកាន់សមត្ថកិច្ច​ ជំនាញចុះមកវាស់វែងនឹងស្ទូចយករថយន្តយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំភាគីម្ចាស់រថយន្តមកដោះស្រាយសងការខូតខាតទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ