ព្រឹតិ្តការណ៍ថ្មីៗ

ប្រសើរណាស់! ម្ចាស់បន្ទប់ជួល រាយការណ៍ប្រាប់សមត្ថកិច្ច ករណី ជនជាតិថៃ ជួញដូរគ្រឿងញៀន

4 ខែ មុន 123 តូ សុផល

បន្ទាយមានជ័យ៖ យោងតាមសេចក្តីរាយការណ៍ពីម្ចាស់បន្ទប់ជួល ស្ថិតនៅភូមិប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថាសង្ស័យថាមានមនុស្សប្រើប្រាស់ថ្នាំញៀន នៅក្នុងបន្ទប់លេខ៦៧ នៅជាន់ទី៣ (ជនជាតិថៃ) ។ក្រោយបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯកធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយផ្ទាល់បង្ក្រាបជាក់ស្តែងកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់ ជាជនជាតិថៃ។

លោកអធិការបានបន្តថានសង្ស័យទាំង៣នាក់ទី១-ឈ្មោះ អាក់ខា រាក់ដេត ភេទប្រុស អាយុ ៤៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ៦៧ ភូមិប៉ោតប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ទី២-ឈ្មោះ ឆា លួយខូក ថង ភេទប្រុស អាយុ៥០ឆ្នាំ, ទី៣-ឈ្មោះ ជិរ៉ាក់ផាន់ ជីរាក់សិនប៉ាក់វ៉ាត់ ភេទ ប្រុស អាយុ ៤៣ឆ្នាំ។

សមត្ថកិច្ចដកហូតបានវត្ថុតាងៈ មានម្សៅសថ្លាក្រាមចំនួន ១៥ថង់តូច, ថ្នាំគ្រាប់ ពណ៌ផ្ទៃមេឃមួយ គ្រាប់ សង្ស័យ(ថ្នាំក្រវី), ថ្នាំគ្រាប់ wy ចំនួន៤១០គ្រាប់ , ដេកកេះចំនួន០៨, ថង់កិបមាត់សម្រាប់ច្រកថ្នាំញៀងមួយចំនួន, បំពុងកែវចំនួន០២ កំណាត់, ជញ្ជីងសម្រាប់ថ្លឹងមួយ ពណ៌ខ្មៅ, ទូរស័ទ្ធចំនួន០៣គ្រឿន, លិខិតឆ្លង ដែនមួយច្បាប់, បណ្ណប្រជាជនមួយ(ថៃ), លុយបាតចំនួន៥៣បាត ( កាក់សុទ្ធ ), បណ្ណបើកបរចំនួន០២ច្បា ប់, កាបូបដាក់លុយពណ៌សូកូឡានិងឯកសារមួយចំនួន។

ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់បន្ត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!