ព្រឹតិ្តការណ៍ថ្មីៗ

លោកវ៉ាន់ កុង មេឃុំត្រែងកំពុងញុះញង់ពលរដ្ឋកាប់ឆ្ការព្រៃភ្នំវែងលក់អោយអ្នកមានអំណាចយ៉ាងស្ងៀមស្ងាត់

4 ខែ មុន 429 តូ សុផល

បាត់ដំបង៖ដីព្រៃរាប់រយហិកតាស្ថិតនៅលើជួរភ្នំវែងហៅរ៉ែដែកត្រូវបានប្រជាពលរដ្ឋនាំគ្នាកាប់ឆ្ការ និងទន្ទ្រានយកដីលក់យ៉ាងអាណាធិតេយ្យ។

អាជ្ញាធរ ស្រុករតនះមណ្ឌលជាពិសេសលោកវ៉ាន់ កុងមេឃុំត្រែកំពុងមើលរំលងសង្ស័យត្រូវឥទ្ធិពលដុល្លារបាំងភ្នែកទើបស្ងាត់មាត់ដូចគេច៉ុក។

យោងប្រភពពីប្រជាពលរដ្ឋដែលរស់នៅនិងធ្វើចំការនៅទីនោះបានបង្ហើបថា៖មានមន្ត្រីថ្នាក់ឧត្តមសេនីយ៍ទោម្នាក់ មកពីភ្នំពេញបានទំនាក់ទំនងជាមួយលោកមេឃុំត្រែង ក្នុងស្រុករតនៈមណ្ឌលខាងលើជួយរកដីខ្ពង់រាបដែលនៅទំនេរលើខ្នងភ្នំវែង ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។

ប្រភពដដែលបានបន្តថា នៅក្នុងការចរចារនេះដែរ គឺត្រូវបានភាគីមានអំណាចបានប្រគល់នាទីអោយលោកមេឃុំចាត់ចែងនិងខ្ចីដៃប្រជាពលរដ្ឋកាប់ឆ្ការទន្ទ្រានយកដីព្រៃលក់១ហិកតា តម្លៃ៣០០ដុល្លារប៉ុន្តែត្រូវបានលោកមេឃុំសុំដក១០០ដុល្លារពីប្រជាពលរដ្ឋសុីចាយយ៉ាងសុខស្រួល។

ជុំវិញបញ្ហានេះ លោកមេភូមិ តាគ្រក់ ឈ្មោះ អារុណ ធ្លាប់បានបង្ហើរពាក្យថា ៖លោកដាច់ខាតមិនសុីញ៉េឯកភាពនោះទេ ព្រោះលោកខ្លាចជាប់គុក ព្រោះផ្ទៃដីទាំងនោះគឺជាដីរបស់រដ្ឋ។

លោកវ៉ាន់ កុង មេឃុំត្រែងបានប្រាប់ភ្នាក់ងារTNNយើងថា៖លោកមិនបានអនុញ្ញាតអោយពលរដ្ឋកាបឆ្ការយកដីលក់ឡើយគឺពួកគាត់មកសុំលោកធ្វើចំការពេលរដ្ឋត្រូវការប្រគល់ជូនវិញដោយដោយគ្មានការលក់ដូរនោះទេ។

បើយើងគិតអោយបានសុីជម្រៅវិញនោះគឺលោកមេឃុំកំពុងក្បត់ឧត្តមគតិខ្លួនឯងប្រព្រឹត្តបទល្មើសយ៉ាងពេញបន្ទុក៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!