ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរថ្នាំញៀន

1 សប្តាហ៍ មុន 210 តូ សុផល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរថ្នាំញៀន សកម្មក្នុងមូលដ្ឋានត្រូវបានកម្លាំង សន្តិសុខនិង អន្តរាគមន៍សហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី០៣ ស្រាវជ្រាវឈានដល់ការបង្ក្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ ភូមិព្រៃព្រីងខាងជេីង២ សង្កាត់ចោមចៅទី០៣ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យជាមុខសញ្ញាសកម្មខាងលក់ថ្នាំញៀនក្នុងមូលដ្ឋានមាន ឈ្មោះ ឯក សារិន ប្រុស អាយុ29ឆ្នាំ មុខរបរ លក់ថ្នាំញៀន មានទីលំនៅភូមិ ព្រៃព្រីងខាងជេីង២ សង្កាត់ចោមចៅទី០៣ ខណ្ឌពោធិសែនជ័យ ។

ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍សសង្ស័យថា ថ្នាំញៀន០៥កញ្ចប់តូច ជញ្ជីងថ្លឹង០១ និងម៉ូតូ០១គ្រឿង ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើ កន្លងមក ធ្លាប់មានគេការរាយការណ៍ប្រាប់សមត្ថកិច្ច ជុំវិញសភាពការណ៍ ពាក់ព័ន្ធគ្រឿងញៀននេះដែរ តែជនសង្ស័យគេចខ្លួនរហូត ទើបតែនៅថ្ងៃទី០៥ខែសីហា ឆ្នាំ២០១៨ នេះកំលាំង សន្តិសុខនិងអន្តរាគមន៍ បានសហការជាមួយប៉ុស្តិ៍នគរបាលចោមចៅទី០៣ ចុះទៅបង្ក្រាបចាប់ខ្លួនបាន ។

ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ