ព្រឹតិ្តការណ៍ថ្មីៗ

ស្ងាត់ៗ អ្នកកាសែតជើងចាស់ លោក ឆាយ សុផល សម្ពោធ ហាងកាហ្វេ យីហោ ប៊ុក កាហ្វេ (Book Coffe)

4 ខែ មុន 249 តូ សុផល

ភ្នំពេញ ៖ ជាគំនិតមួយដែលគួរអោយចាប់អារម្មណ៍ របស់អ្នកកាសែតជើងចាស់មួយរូប គឺលោក ឆាយ សុផល

បានបើកដំណើការ ហាងកាហ្វេ ឈ្មោះ ប៊ុក កាហ្វេ ដោយមានការចូលរួមពីឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅបុរីមហាសែនសុខ ផ្ទះលេខG22 ខាងជើងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចូលតាមច្រក ផ្លូវវត្តតាងកសាង។

លោក ឆាយ សុផល បានថ្លែងថា នៅតាមបណ្តាល័យ មួយចំនួន គឺតម្រូវអោយមានកាត សិស្ស និស្សិត ហើយសៀវភៅមួយចំនួន ក៏មានតម្លៃថ្លៃ អាចជាបញ្ហាមួយ សម្រាប់ អ្នកដែលចង់អានខ្លះ មិនបានចូលទៅអានសៀវភៅដែលចង់អាន ប៉ុន្តែនៅ បុក កាហ្វេ (Book Coffe) បានបង្កើតជាបណ្ណាល័យមួយ មកទទួលទានកាហ្វេដែលមានរស់ជាតិឆ្ងាញ់ហើយ និងមានអានសៀវភៅ រាប់ម៉ឺនក្បាល រាប់ពាន់ប្រភេទ មានតាំងពីនយោបាយ ពាណិជ្ជកម្ម សង្គម រឿងនិទាន ប្រលោមលោក កសិកម្ម សុខាភិបាល ជាដើម។

លោកបន្តថា ដើម្បីលើកស្ទួយ បង្កើន និងជម្រុញ អោយយុវជន ចូលចិត្តអាន សៀវភៅ ទើបលោកបង្កើត ជាហាងកាហ្វេនេះឡើង ហើយចំណុចសំខាន់មួយទៀត រាល់ប្រាក់ចំណេញ មួយផ្នែក ត្រូវបានដក យកទៅទិញជាសម្ភារៈ សិក្សា និង កង់ សម្រាប់ យកទៅចែកជូនដល់ កុមារ សិស្ស ក្រីក្រនៅតាមតំបន់ជនបទ និងតាមបណ្តាខេត្តមួយចំនួនផងដែ។ នេះជាទឹកចិត្តតូច ប៉ុន្តែនេះជាសកម្មភាពមួយដើម្បីរួមចំណែក ក្នុងការងារជួយសង្គម។

លោកឆាយ សុផល បន្ថែមថា បុកកាហ្វេ ក៏មានជាសាលប្រជុំ ដែលអាចដាក់់មនុស្សបាន២៥នាក់ គឺបើកទូលាយ ចំពោះមហាជទូទៅ សម្រាប់កិច្ចប្រជុំ ដោយមិនគិតថ្លៃ គឺគ្រាន់តែចំណាយទៅលើអាហារ ដែលអ្នកចូលរួម ទទួលទានប៉ុណ្ណោះ ដោយមិនគិតពីថ្លៃសេវាឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!