ឃាត់ខ្លួន​យុវជន​២​នាក់ ដើរលេងដាក់ដាវសាំម៉ូរ៉ៃ ជាប់ខ្លួន

2 ខែ មុន 109 តូ សុផល

ភ្នំពេញ ៖ នៅ​ថ្ងៃ​០៥ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​០១​និង​០៥​នាទី ប៉ុស្ដិ៍​រដ្ឋបាល​អូរ​បែកក្អម បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ករណី​កាន់កាប់​អាវុធ​ខុសច្បាប់​គ្មាន​ច្បាប់​អនុញ្ញាតិ​(​ដាវ​កែច្នៃ​) នៅ​ចំណុច​តាមផ្លូវ​២០០២ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។​

​ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន ៖ ១-​ឈ្មោះ ហៀ​ង លី​ហួត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ (​គ្មាន​សារធាតុ​ញៀន​) និង​២-​ឈ្មោះ វ​ន្ត័ ភី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កម្ម​ករល​ក់​ផ្កា ស្នាក់នៅ​កន្លែង​លក់​ផ្កា ផ្លូវ​សហព័ន្ធ​រុស្សី ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ (​មាន​សារធាតុ​ញៀន​) ។

​សម្ភារៈ​ដកហូត​៖ ដាវ​កែច្នៃ ចំនួន​០១​ដើម និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សេ​១២៥ ផលិត​ឆ្នាំ​២០០៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1C-1943 ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុស្តិ៍​រដ្ឋបាល​អូរ​បែកក្អម បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ជនសង្ស័យ​ចំនួន​០២​នាក់ កំពុង​ជិ​ម៉ូតូ​០១​គ្រឿង​តាមផ្លូវ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ល្បាត​យើង​ហៅ​ម៉ូតូ និង​ជនសង្ស័យ​ឲ្យ​ឈប់ ធ្វើការ​ត្រួតពិនិត្យ​លើ​ដងខ្លួន រកឃើញ​ដាវ​កែច្នៃ​នៅក្នុង​ឃ្លប់​ម៉ូតូ​របស់​ជនសង្ស័យ រួច​នាំខ្លួន​ជនសង្ស័យ​យកមក​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ។​

​បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ