ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ក្រោយឆែកឆេរ​ឃើញថ្នាំញៀន១២កញ្ចប់តូច​

4 ខែ មុន 192 តូ សុផល

ភ្នំពេញ៖ កម្លាំង​សមត្ថកិច្ច​ ប៉ុស្តិ៍​នគរបាល​ ស្ទឹងមានជ័យ​៣​ ល្បាត​ក្នុង​មូលដ្ឋាន​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ឆែកឆេរ​រកឃើញនូវ​សារធាតុ​ញៀន​ ១២កញ្ចប់តូច​នាំ​ខ្លួន​យកទៅ​សាកសួរ​ ហេតុការណ៍​ឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​នៅវេលាម៉ោង​១០និង​៣០នាទី​ព្រឹកថ្ងៃ​៥​ ខែ​សីហា​ ឆ្នាំ​២០១៨​ ជិត​ផ្សារ​ដី​ថ្មី​ ផ្លូវ​លំ​ ភូមិ​ដំណាក់ធំ​២​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​
​ ជនសង្ស័យ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ មានឈ្មោះ​ ពៅ​សាឡុត​ ភេទប្រុស​ អាយុ20ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិដីថ្មី​ សង្កាត់ស្ទឹងមានជ័យ​៣​

​ តាម​សម្តី​លោក​ ឯម​ ភារី​ នាយ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ​៣​ បានអោយ​ដឹង​ថា​ មុននិង​ឈាន​ទៅការឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ​ កម្លាំងសមត្ថកិច្ច​របស់​លោក​ ព្រមទាំង​រូប​គាត់​ផ្ទាល់​ បាន​ធ្វើ​ការ​ ល្បាត​ក្នុង​មូលដ្ឋាន​ ដើម្បី​ទប់ស្កាត់​ បទល្មើស​ ផ្សេង​ខណះ​មកដល់​ចំនុច​ខាងលើ​ ក៍ស្រាប់​តែ​ប្រទះ​ឃើញ​ បុរស​ដែល​ជា​ជនសង្ស័យ​រូបនោះ​ បានឈ​ រ៉េរ៉នៅតាម​ផ្លូវ​ ដោយ​មាន​អាក​ប្ប​កិរយា​គួរ​សង្ស័យ​ ទើប​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ​ បានឃាត់​ខ្លួន​ សាកសួរ​ព្រមទាំង​ធ្វើ​ការ​ឆែកឆេរ​ ស្រាប់​តែ​រក​ឃើញ​នូវ​ថ្នាំញៀនប្រភេទ​ក្រាមពណ៌ស​ថ្លា​ចំនួន​១២កញ្ចប់តូច​ ដែល​ជនសង្ស័យ​រូបនោះ​ លាក់​ទុក​ក្នុង​ខ្លួន​ ដោយ​សារ​តែ​ឃើញ​វត្ថុតាំង​ជាក់ស្តែង​បែបនេះ​ ជនសង្ស័យ​រូបនោះ​ក៍ត្រូវ​សមត្ថកិច្ច​ នាំខ្លួនយក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ​នគរបាល​ស្ទឹងមានជ័យ3តែម្តង​ ។
​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​រូបនោះ​បានសារភាពថា​ ថ្នាំញៀន​នេះ​ជារបស់​រូប​គេ​ពិត​ប្រាកដមែន​ ហើយ​ថ្នាំញៀន​ទាំង​នេះ​ គឺ​រូប​គេបាន​ យក​ពី​ឈ្មួញ​ម្នាក់​ គោលបំណង​ ស៊ី​ស្នួល​លក់​បន្ត​ ក្នុង​១កញ្ចប់​តំលៃ​១ម៉ឺន​៥ពាន់​រៀល​ តែមិន​ទាន់​បាន​និង​លក់​ផង​ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បានតែម្តង​ ។

​ ក្រោយ​ពេលកើតហេតុ​ បន្ទាប់ពី​សាកសួ​រ​ ជនសង្ស័យ​ព្រមទាំង​វត្ថុតាំង​ត្រូវបានសមត្ថកិច្ច​កសាងសុំនុំរឿង​បញ្ជួនខ្លួនទៅ​អធិការដ្ឋានខណ្ឌ​មានជ័យ​ ​ដើម្បី​ចាត់ការបន្ត​តាម​និតិវិធី​ច្បាប់​ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!