ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋក្រីក្រខ្វះខាត និងមានជំងឺចំនួន ០២គ្រួសារ ទទួលអំណោយ និងថវិកាពី អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ

1 សប្តាហ៍ មុន 116 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌសែនសុខ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយសមាជិកា បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រដែលជួបការខ្វះខាត និងមានជម្ងឺនៅតាមនៅតាមខ្នងផ្ទះក្នុងសង្កាត់ចំនួន០២គឺសង្កាត់ភ្នំពេញថ្មី និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គ្រួសារទី១.ឈ្មោះ យន សុីនួន អាយុ៤៣ឆ្នាំ មានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ រស់នៅសង្កាត់ភ្នំពេញថ្មី។

គ្រួសារទី២.ឈ្មោះ សេក អូន មានជម្ងឺកំពុងព្យាបាលរស់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម។

នៅក្នុងឱកាសនោះដែរអនុសាខាសមាគមនារីខណ្ឌ បាននាំយកនូវគ្រឿងឧបភោគបរិភោក និងថវិកាផ្តល់ជូនរំលែកទុក្ខលំបាក ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម សាច់ក្រក១គីឡូ ទឹកបរិសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស មី០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ និងថវិកា៥០,០០០រៀល។ ដោយឡែក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានចូលរួមបន្ថែមជូនថវិកា៥០០០០រៀលក្នុង១គ្រួសារបន្ថែមទៀតជាមួយសមាគម សរុប០២គ្រួសារ២០០.០០០រៀល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ