ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចក្រោយពីឃើញមានលួសសម្រាប់ឆ្កឹះសោរជាប់ខ្លួន

1 សប្តាហ៍ មុន 91 តូ សុផល

ភ្នំពេញ៖ជនសង្ស័ម្នាក់ត្រូវបានសន្តិសុខយាមក្នុងបុរីចាប់ឃាត់ខ្លួនប្រគល់អោយសមត្ថកិច្ចក្រោយពីត្រួតពិនិត្យនៅជាប់ខ្លួនឃើញមានលួសសម្រាប់ឆ្កឹះសោរផ្ទះចំនួន២សសៃលាក់ជាប់ខ្លួនចំណែកបក្សពួកម្នាក់ទៀតបានកេចខ្លួន។ករណីនេះកើតឡើងកាលពីម៉ោង ០៣និង១៥នាទីទាបភ្លឺថ្ងៃទី០៥សីហា២០១៨នៅ
ផ្លូវសូឡា១ភូមិអ័រគីដេ សង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះឈ្មោះ ហួត ពៅ អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ ភូមិត្រពាំងថ្លឹង សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ម្នាក់ទៀតឈ្មោះ បូរ ជាបក្សពួកបានកេចខ្លួនបាត់។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថាមុនកើតហេតុជនសង្ស័យមានគ្នា២នាក់បានចូលទៅក្នុងបុរីនៅចំណុចខាងលើពេលនោះសន្តិសុខឃើញដោយសង្ស័យក៍ឃាត់បានម្នាក់និងបានឆែកនៅជាប់ខ្លួនជនខាងលើឃើញមានសសៃលួសសម្រាប់ឆ្កឹះសោរចំនួន២សសៃជាប់ខ្លួនរីឯបក្សពួកម្នាក់ទៀតឃើញដូចនេះក៍បានកេចខ្លួនបាត់តែម្តង។

សមត្ថកិច្ចដដែលបានប្រាប់ទៀតថាក្រោយសន្តិសុខឃាត់បានក៍ទំនាក់ទំនងមកខាងសមត្ថកិច្ចអោយទៅទទួលជនសង្ស័យយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាតាមពិតខ្លួនពិតជាបានចូលក្នុងបុរីខាងលើពិតប្រាកដមែនដើម្បីរករើសអេតចាយប៉ុណ្ណោះដោយឡែកសសៃលួស២សសៃខាងលើខ្លួនបានរើសបានដោយឃើញទំនងក៍រក្សាទុកតាមខ្លួនតែម្តងទៅ។តែទោសយ៉ាងណាកន្លងមកគោលដៅខាងលើធ្លាប់មានបទល្មើសឆ្កឹះសោរផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិជាញឹកញាប់ខណះដែលម្ចាស់ចាក់សោរចោលដោយជាប់រវល់ទៅដលរលេងតាមបណ្តាលខេត្តនានា។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្កួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ