ព្រឹតិ្តការណ៍ថ្មីៗ

ផឹកស្រាអស់មួយដបមិនព្រមរកកន្លែងដេកបែជាមកកប់ម៉ូតូកង់បីPassAppបណ្តាលអោយបែកកញ្ចក់មុខខ្ទេច

1 សប្តាហ៍ មុន 86 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់ចេញពីខេត្តមកលេងមិត្តភ័ត្រនៅទីក្រុងជួបជុំគ្នាផឹកស្រាផែនដីអស់ម្នាក់មួយដប់មិនព្រមទៅរកកន្លែងដេកបែជាដើរមកកប់ម៉ូតូកង់បីPassAppបណ្តាលអោយបែកកញ្ចក់មុខខ្ទេចម្ចាសកងបីឃាត់យកមកប្រគល់អោយសមត្ថកិច្ច។កាលពីម៉ោង០០និង៣០
នាទីទាបភ្លឺឈានចូលថ្ងៃទី០៥សីហា២០១៨នៅចំណុចផ្លូវជាតិលេខ៤ភូមិអង្គកែវសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យឈ្មោះ ចាន់ រ៉ាហ៊ុល អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិរកាឃុំឈើទាលស្រុកស្វាយជ្រុំខេត្តស្វាយរៀង។

ម្ចាស់កង់បីឈ្មោះ ហៀង ថុង អាយុ៣៧ឆ្នាំស្នាក់នៅភូមិពាមតាឯកឃុំពាមឧកញ៉ាអុងស្រុកល្វាឯមខេត្តកណ្តាល ។

តាមសំដីអ្នកបើកPassApp បានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានមកចូលរួមក្នុងកម្មវិធីខួបកំណើតក្មួយនៅចំណុចកើតហេតុខាងលើពេលចប់កម្មវិធីរៀបត្រឡប់ទៅស្រុកវិញដោយឡើងមកអង្គុយលើម៉ូតូកង់បីPassAppរងចាំបងប្អូនចេញមកតាម
ក្រោយស្រាប់តែលេខមុខជនសង្ស័យខាងលើដើរម្នាក់ឯងមកពីលិចយកដុំថ្មមកគប់កញ្ចក់ផ្នែកខាងមុខម៉ូតូកង់បីPassAppរបស់គាត់បណ្តាលអោយបែកខ្ទេចក្រោយគប់ហើយជនខាងលើបានរត់កេចខ្លួនតែម្តងភ្លាមៗគាត់បានស្រែកអោយគេជួយចាប់ជនបង្ករខាងលើហើយត្រូវបានប្រជាពលរដ្ឋជួយចាប់បានភ្លាមៗនិងយកមកកាន់ប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីធ្វើការសាកសួរ។

ក្រោយពីនាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍ឃើញថាជនសង្ស័យហាក់ដូចជាមនុស្សបែកៗដោយសួរម្តងឆ្វេងម្តងស្តាំហើយម្ចាស់ម៉ូតូកង់បីPassAppឃើញបែបនេះក៍ឈប់ប្តឹងផ្តល់អ្វីឡើយសុខចិត្តយកកង់បីទៅធ្វើដោយខ្លួនឯងទៅចំណែកជនខាងលើសមត្ថកិច្ចបានធ្វើការអប់រំអោយទៅផ្ទះវិញទៅ។

បន្ថែមយោបល់របស់អ្នក

យោបល់