ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះ ដោយការបាក់ច្រាំងទន្លេ នៅភូមិព្រែកតាគង់

4 ខែ មុន 70 តូ សុផល

ភ្នំពេញ៖ ទោះមុនបោះឆ្នោត រឺក្រោយបោះឆ្នោត មន្រ្តីទាំងសាលា រាជធានីភ្នំពេញ ខណ្ឌ សង្កាត់ ភូមិ ទាំងអស់នៅតែបំរើរាស្រ្ត

ដោយសេចក្ដីរីករាយ និងភាពស្មោះត្រង់បំផុត នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានី និងលោក ឃ្លាំង ហួត អភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ពន្ធ័នានា បានចុះទៅ ពិនិត្យមើលច្រាំងទន្លេបាក់ នៅភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដែលកំពុងស្រុតបាក់ដោយគំ​​រាមកំហែង ដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ ។

នៅក្នុងឱកាសចុះពិនិត្យជាក់ស្តែងនេះ ឯកឧត្តមអភិបាលរាជធានី បាន បញ្ជាឲ្យ លោក សុាំ ពិសិដ្ឋ ប្រធានក្រសួងសាធារណការ ក៏ដូចជាអាជ្ញាធរ យកឡាន ដឹកថ្មធំៗ មកចាក់ទប់ជាបន្ទាន់ និងអោយបានឆាប់រហស័បំផុត គឺធ្វើទាំងថ្ងៃ ទាំងយប់ ដើម្បីសំរួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ និងទប់ការបាក់បន្តទៀត រងចាំទឹកស្រកនឹងកសាងធ្វើបន្ថែមទៀត ។

ឯកឧត្តម អភិបាលរាជធានី ក៏ដូចជាលោកអភិបាលខណ្ឌ បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅក្បែរៗនោះ សូមអោយបងប្អូន​ប្រជាពលរដ្ឋ រស់នៅតាម​ដងទន្លេ ត្រូវបង្កើនការប្រុងប្រយត្ន័ ដើម្បីចៀសវាងនូវគ្រោះថ្នាក់​ដែល​អាចកើត​មានឡើងជាយថាហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!