ព្រឹតិ្តការណ៍ថ្មីៗ

ឌុបក្មេងស្រីទៅទិញកាហ្វេ ពេលត្រឡប់មកវិញឌុបចូលព្រៃចាប់រំលោភ

4 ខែ មុន 208 តូ សុផល

កំពង់ឆ្នាំង ៖ សមត្ថកិច្ចឃាត់ខ្លួនយុវជនម្នាក់បន្ទាប់ ក្រោយពីធ្វើសកម្មភាពចាប់រំលោកក្មេងស្រីអាយុទលប៦ឆ្នាំបានសម្រេចនៅគ្រាដែលឌុបជូនទៅញកាហ្វេរួចមកនោះ ហើយត្រូវក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចមូលដ្ឋាន ។

នើតាមសមត្ថកិច្ចបញ្ជាក់ថា ហេតុការឃាត់ខ្លួនជនសង្សយ័ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣សីហា កន្លងទៅនេះ នៅចំណុចព្រៃខាងក្រោយសាលាបុណ្យ ភូមិធ្នុង ឃុំអូឬស្សី ស្រុកកំពង់តត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ហេតុការណ៍ចាប់រំលោភសេពសន្ធវៈមួយបានកើតឡើងដោយក្មេងប្រុសទើបតែអាយុ១៥ឆ្នាំម្នាក់ ខណៈបានបបួលក្មេងស្រីអាយុ៦ឆ្នាំ ដើម្បីទៅទិញកាហ្វេផឹក។ ហើយនៅគ្រា ឌុបត្រឡប់មកវិញ ក្មេងប្រុសនោះ មិនឌុប​ទៅផ្ទះនោះទេ បែរជាឌុបក្មេងស្រី ចូលក្នុងព្រៃរួចធ្វើសកម្មភាពចាប់នាង រំលោភបាន រហូតសម្រេច តែម្តង។ ​

សមត្ថកិច្ចមូលដ្ឋានដែលស្ថិតក្នុងការឃាត់ខ្លួនជនសង្សយ័ខាងលើបានឲ្យដឹងថា ​ជនសង្ស័យឈ្មោះ សាក់ ពិសិដ្ឋ អាយុ​១៥ឆ្នាំ រស់នៅភូមិធ្នង់ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច បានបបួលក្មេងស្រីឈ្មោះ ជ.ជ.វ អាយុ ៦ឆ្នាំ ទៅទិញកាហ្វេផឹក ។ ​ក្រោយពីទិញកាហ្វេរួចហើយ ឈ្មោះ សាក់ ពិសិត បានជិះម៉ូតូ ឌុបឈ្មោះ ជ.ជ.វ ទៅក្នុងព្រៃក្រោយសាលាបុណ្យធ្នង់​​។ ពេលទៅដល់ ឈ្មោះ សាក់ ពិសិដ្ឋ បានឈប់ម៉ូតូ ហើយក៏បានធ្វើសកម្មភាព ចាប់សម្រាត ខោឈ្មោះ ជ.ជ.វ រំលោភបានសម្រេចតែម្តង។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះបានទៅប្រាប់ ឪពុកម្តាយ​​ និងបានដាក់ពាក្យប្តឹង​មកសមត្ថកិច្ចមូលដ្ឋានភា្លមៗ ។

ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានឃាត់ ខ្លួនជនសង័្សយខាងលើ បញ្ជូនមកការិយាល័យជំនាញស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការបញ្ជូនបន្តមកស្នងការនគបាលខេត្ត និតិវិធី ។

រីឯជនរងគ្រោះត្រូវបានឪពុកម្តាយ បញ្ជូនទៅព្យាបាល ទៅមន្ទីរពេទ្យ បង្អែកខេត្ត៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!