ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខក្រុមឆក់យ៉ាងកក្រើកក្រុងភ្នំពេញ៤នាក់រួចបញ្ជូនខ្លួនទៅតុលាការតែម្តង

1 សប្តាហ៍ មុន 90 តូ សុផល

ភ្នំពេញ៖ ក្រុមឆក់យ៉ាងកក្រើកក្រុងភ្នំពេញ០៤ នាក់ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ

ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ហើយបង្ហាញមុខរួចកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី កាលពីម៉ោង០៨
និង១៥នាទីព្រឹកថ្ងៃទី០៥ សីហា ២០១៨នេះ។

ជនសង្ស័យពាក់ពន្ធ័បទល្មើសឃាត់ខ្លួនបាន
ទី១/ឈ្មោះ ហូ ផាន់ណា អាយុ១៩ឆ្នាំមុខរបរមិន ពិតប្រាកដស្នាក់នៅផ្ទះគ្មានលេខផ្លូវ៣៦៩ភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ។

ទី២/ឈ្មោះទន់ អង្គជាបុត្រ អាយុ២៥ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ ៥ ផ្លូវ២១០ភូមិសែនសុខ៤សង្កាត់ឃ្មួញខណ្ឌសែ
នសុខ។

ទី៣/ឈ្មោះ កែវ សុខវិសាល អាយុ២២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៧ផ្លូវ១៤សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ទី៤/ឈ្មោះ ហេង ដារ័ត្ន អាយុ២៥ឆ្នាំមុខរបរ មិនពិតស្នាក់នៅផ្ទះលេខ៥៣៩ផ្លូវ១២៨សង្កាត់ផ្យារដេប៉ូ៣ខណ្ឌទួលគោក។

លោកវរៈសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យចំនួន ០៤ នាក់ខាងលើត្រូវបានការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់កាលថ្ងៃទី ២និងទី ៣ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង០០ នាទីរសៀនៅចំណុចផ្ទះសំណាក់ តារាម៉ូឌែមពេជ្រ បន្ទប់លេខ៤០១ក្នុងសង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោកដោយក្នុងនោះបានឈានទៅឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ហូ ផាន់ណា ដកហូតវត្ថុតាងល្មើសមួយចំនួនធំក្នុងនោះក្រុមជនសង្ស័យបានសារភាពថាពួកខ្លួនធ្លាប់បានធ្វើសកម្មភាពបានចំនួន៩ករណី។

លោកនាយការិយាល័យប្រាប់ទៀតថាក្នុងករណីបង្ក្រាបក្រុមជនសង្ស័យទាំង៤នាក់ខាងលើការិយាល័យលោកធ្វើការដកហូតម៉ូតូម៉ាកSUZUKI NEX ដែលជាមធ្យោបានចំនួន២គ្រឿង ម៉ូតូឌ្រឹមសង់ ណ៌ខ្មៅដែលជាមធ្យោបានចំនួន១គ្រឿងកាបូបួួដៃស្ត្រីចំរុះចំនួន៤៨ សាកាដូរស្ពាយក្រោយចំនួន១២កាបូបដៃចំនួន១២និងឧបករណ៍សំរាប់សេពគ្រឿងញៀនមួយចំនួន។

គួររំលឹកថាក្រុមដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះកាលពីថ្ងៃទី២៤កក្កដា២០១៨
វេលាម៉ោង១២និង២០នាទីបានធ្វើសកម្មភាពឆក់យកកាបូបស្ពាយម៉ាកLV ពណ៌សូកូឡារបស់មន្ត្រីនគរបាលជាតិម្នាក់នៅចំណុចមុខផ្ទះលេខ២១ផ្លូវលេខ២៣៧ក្រុម៣២សង្កាត់ផ្សារដេប៉ូ៣ខណ្ឌទួលគោកដែលក្នុងកាបូបនោះមាន អាវុធខ្លីម៉ាក GLock ពណ៌ខ្មៅលេខBDZV119 ផលិតនៅប្រទេសអូស្ត្រាលីមួយដើម ទូរស័ព្ទដៃចំនួន៣គ្រឿង ប័ណ្ណសំគាល់ខ្លួនមន្ត្រីនគរបាលជាតិមួយសម្លឹងលុយចំនួន៣០០ដុល្លា និងឯកសារមួយចំនួនទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ