ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូមួយគ្រឿងត្រូវបានពលរដ្ឋប្រទះឃើញផ្លុងចោលក្នុងព្រៃ សង្ស័យជាមធ្យោបាយរបស់ជនល្មើស

4 ខែ មុន 127 តូ សុផល

ភ្នំពេញ ៖ ម៉ូតូសង់កូរ៉េមួយគ្រឿង ត្រូវបានប្រជាពលរដ្ឋ អ្នករត់ម៉ូតូឌុប ប្រទះឃើញផ្លុងចោលក្នុងព្រៃរបោះ ក្នុងសភាពលាក់បិទបាំង ដែលគេសង្ស័យថាជាមធ្យោបាយសម្រាប់ជនល្មើស ។

ហេតុការណ៍ប្រទះឃើញម៉ូតូខាងលើ កើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅព្រៃរបោះ បរិវេណដីឡូត៍ទំនេរទុកចោលមួយ តាមផ្លូវជាតិលេខ៣ កែងផ្លូវ៣០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ ក្រោយពីពលរដ្ឋ អ្នករត់ម៉ូតូឌុប ដើរទៅបត់ជើង ។

ម៉ូតូមួយគ្រឿងដែលជនមិនស្គាល់មុខយកទៅផ្លុងចោលចំណុចខាងលើម៉ាក សុីធី សេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6410 ។

តាមការសន្និដ្ឋាន ពលរដ្ឋនៅកន្លែងកើតហេតុបានលើកឡើងថា ដាក់ការសង្ស័យ ម៉ូតូមួយគ្រឿងនេះជាមធ្យោបាយ សម្រាប់ដើរធ្វើសកម្មភាពរបស់ជនល្មើស រួចទើបយកទៅផ្លុងចោលក្នុងព្រៃ ក្នុងសភាព កាច់មែកឈើ បិទបាំង បំភ័ណ្ឌភ្នែកទៀតផង ហើយបន្ទាប់ពីមានអ្នករត់ម៉ូតូឌុប នៅក្បែងផ្លូវជាតិលេខ៣ ដើរចូលទៅរកបត់ជើង នៅព្រឹកថ្ងៃទី១០ ខែសីហា នេះទើបប្រទះឃើញតែម្តង រួចរាយការណ៍ប្រាប់ មេភូមិ សមត្ថកិច្ច នគរបាលប៉ុស្តិ៍មកយកទៅរក្សាទុក និងបន្តស្រាវជ្រាវរកម្ចាស់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!