ក្មេងស្រីអាយុ០៨ឆ្នាំម្នាក់ត្រូវបានស្ត្រីជាម្តាយ វាយធ្វើបាបត្រូវបានសមត្ថកិច្ចជួយអន្តរាគមន៍

2 ខែ មុន 163 តូ សុផល

 

ភ្នំពេញ ៖ ស្ត្រីម្នាក់សង្ស័យមានវិបត្តិក្នុងគ្រួសារបានផឹកស្រវឹងរួចវាយធ្វើបាបកូនស្រីវ័យ៨ឆ្នាំព្រមទាំងចាប់អូសដៃបំរុងរត់ចូលរថយន្តផងត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយឃាត់និងចាប់ហើយប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអត្តរាគមន៍។ករណីនេះបង្ករភ្ញាក់ផ្អើកាលពីម៉ោង២៣និង៣០នាទីនៅរង្វង់មូលចោមចៅភូមិចោមចៅសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីជាម្តាយឈ្មោះ ស្រឿន ចន្ធី អាយុ៣២ឆ្នាំ
ស្នាក់នៅបន្ទប់ជួលភូមិខាងជើងសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិរកាក្រោមឃុំខ្ពបស្រុកស្អាង
ខេត្តកណ្តាល។ចំណែកកូនស្រីឈ្មោះ សុខ ស្រីស្រស់ អាយុ៨ឆ្នាំ។

ប្រភពពីស្ត្រីម្នាក់ដែលឃើញហេតុការណ៍នេះបានប្រាប់ថាមុនកើតហេតុគាត់បានមកអង្គុយហូបអាហារពេលយប់នៅរង្វង់មូលចោមចៅស្រាប់តែឃើញស្ត្រីខាងលើក្នុងស្ថានភាពស្រវឹងចុះពីលើកង់បីវាយកូនស្រីបណ្តាលអោយស្រែកយំផ្អើអ្នកដំណើរព្រមទាំងចាប់អូសទាញដៃបំរុងរត់ចូលរថយន្តផងពេលនោះត្រូវបានប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាជួយឃាត់និងចាប់ហើយប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអត្តរាគមន៍នាំមកប៉ុស្តិ៍ដើម្បីសាកសួរ។

តាមសំដីស្ត្រីខាងលើបានប្រាប់ថាដោយសារគាត់មានទម្ងន់កូនក្នុងពោះជិតគ្រប់ខែអត់លុយបានទៅរកខ្ចីលុយអ្នកស្គាល់គ្នាដើម្បីទុកសម្រាលកូនតែខ្ចីគេមិនបានប្តីក៍ចុះចោលមានស្រីផ្សេងទៀតដោយសារទាល់ច្រកខ្លាំងទើបផឹកអោយស្រវឹងរួចគិតខ្លីចាប់ទាញដៃកូនស្រីបំរុងរត់ចូលរថយន្តអោយបុកស្លាប់ទាំងអស់គ្នាតែត្រូវបានប្រជាពលរដ្ឋចាប់។

ពាក់ព័ន្ធករណីស្ត្រីខាងលើនេះក្រោយពីសមត្ថកិច្ចនាំយកមកដល់ប៉ុស្តិ៍នគរបាលចោមចៅ៣បានរៀបចំកន្លែងអោយម្តាយនិងកូនស្រីដេកនៅសង្មួយយប់សិនរងចាំព្រឹកឡើងបានអោយត្រឡប់ទៅវិញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ