ព្រឹតិ្តការណ៍ថ្មីៗ

អាសូរពេក ស្ត្រីម្នាក់ដេកស្លាប់ ក្បែរកូនប្រុស អាយុ៤ឆ្នាំ សង្ស័យខ្វះអាហារ

4 ខែ មុន 1712 តូ សុផល

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួលម្នាក់ឯងបង្ករភ្ញាក់ផ្អើរកាលពីម៉ោង១៩និង៣០នាទីយប់ថ្ងៃទី០៤សីហា២០១៨នៅបន្ទប់ជួលលេខ០៦ជាន់ទី១ភូមិព្រៃទា សង្កាត់ ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ថាស្ត្រីដែលស្លាប់ខាងលើនេះឈ្មោះ ខឿន ហៅម៉ែអ៊ូខុង អាយុ៣៨ឆ្នាំមុខរបរនៅផ្ទះជួលបន្ទប់លេខ៦
ជាន់ទី១ភូមិព្រៃទា សង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យមានប្តីឈ្មោះ សុង សារ៉ែន អាយុ៣២ឆ្នាំមុខរបរជាកម្មករសំណង់ពេល
ស្ត្រីខាងលើស្លាប់ប្តីមិនបាននៅជាមួយទេដោយទៅធ្វើសំណង់នៅឯខណ្ឌដង្កោបាត់ជាយូរថ្ងៃមកហើយសល់តែកូនប្រុសអាយុប្រហែល៤ឆ្នាំនៅដេកក្បែរម្តាយ។

ប្រភពពីស្ត្រីម្នាក់ឈ្មោះ ហុង សុផានី ដែលមានបន្ទប់ជួលក្បែគ្នាជាមួយអ្នកស្លាប់បានប្រាប់ថាមុនកើតហេតុគាត់បានដួសបាយមួយចានមានម្ហូបផងអោយប្តីគាត់យកទៅអោយស្ត្រីខាងលើហូបពេលប្តីគាត់កាន់ដល់មុខបន្ទប់ស្ត្រីខាងលើស្រាប់តែឃើញគាត់ដេកស្លាប់បាត់ទៅហើយមិនដឹងតាំងពីម៉ោងប៉ុន្មានទេដោយមានកូនប្រុសអាយុប្រហែល៣ឆ្នាំដេកនៅក្បែផងពេលនោះគាត់បានប្រាប់អ្នកជិតខាងដឹងដំណឹងខាងលើទើបបង្ករភ្ញាក់ផ្អើតែម្តងទៅនិងបានប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

តាមការចុះពិនិត្យរបស់សមត្ថកិច្ចជំនាញការិយាល័យបច្ចេកទេសវិជ្ជាសាស្ត្ររាជធានីភ្នំពេញនិងក្រោមការពិនិត្យរបស់ឧកញ៉ាវិជ្ជ:បណ្ឌិត នង សុវណ្ណរ័ត្ន ជាគ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញបានបញ្ជាក់ថាស្ត្រីខាងលើ ស្លាប់ដោយខ្សល់គ ។

បច្ចុប្បន្នសពបានប្រគល់អោយសមត្ថកិច្ចមូលដ្ឋានជាអ្នកចាត់ធ្វើបុណ្យតាមប្រពៃណីពីព្រោះរកសាច់ញាតិអត់ឃើញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ