អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅសង្កាត់ស្វាយប៉ាក

2 ខែ មុន 247 តូ សុផល

ភ្នំពេញ៖ សេចក្ដីរាយការណ៍ឲ្យដឹងថា នៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨នេះ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងចេញជួយអន្ដរាគមន៍ដើម្បីបាញ់ពន្លត់។ យ៉ាងណាមិញ សម្រាប់មូលហេតុដែលនាំឲ្យមានករណីអគ្គិភ័យ គេមិនទាន់ច្បាស់នៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត ផ្សាយជូននាពេលក្រោយបន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ