ព្រឹតិ្តការណ៍ថ្មីៗ

លុយ១លានដូល្លារក្នុងទូដែក ត្រូវចោរចូលលួចយកទៅបាត់

2 ខែ មុន 446 តូ សុផល

កំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ​​ចោរ​មួយ​ក្រុម តែ​គេ​មិនដឹង​មាន​ប៉ុន្មាន​នោះ​ទេ បាន​ធើ្វ​សកម្មភាព​គាស់​បង្អួច​ដាក់​កង្ហារ​បូម​ខ្យល់ ចូល​លួច​យក​​ទូរដែកដែលមានលុយជាង១លានដុល្លារួចរត់គេចបាត់ស្រមោល។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី០៣ឈានចូលថ្ងៃទី០៤ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​រោង​ចក្រ​ដេរកាបូប(អិមអេហ៊ែនប៊ែក)(ខេមបូឌា)ខូអិលធីឌី ស្ថិតនៅក្នុង​ភូមិ​ព្នៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានបន្តទៀតថាក្រុមចោរបានធ្វើសកម្មភាពលួចគាស់ទូរដែកកាលពីរំលងអាធ្រាត្រខណៈដែលក្រុមសន្តិសុខយីហោ(PTS)នៅយាមទាំងយប់យាមទាំងថ្ងៃចំនួន០៤នាក់ហើយនោះនៅតែក្រុមចោរលួចយកទូរដែកបានទៀត។បន្ទាប់ពីក្រុមអ្នកយកព័ត៌មានប្រចាំខេត្តចុះទៅដល់ទីតាំងត្រូវបានកម្លាំសន្តិសុខនិងជំនួយការរដ្ឋបាលមិនអោយអ្នកកាសែតចូលឡើយ សង្ស័យ ក្រុមសន្តិសុខនិងរដ្ឋបាលខ្លាចបែកធ្លាយរឿងអ្វីមួយហើយទើបមិនអោយអ្នកកាសែតចូលដូច្នេះនោះ។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកសំរោងទង បានត្រឹមតែធ្វើកំណត់ហេតុតែប៉ុណ្ណោះ។មិនដែលឃើញកម្លាំងនគរបាលស្រុកសំរោងទងនិងនគរបាលខេត្តកំពង់ស្ពឺធ្វើការបង្ក្រាបបានក្រុមចោរ គាស់ លួច ប្លន់ម្តងណាឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ